ច្បាប់កំពង់ផែពាណិជ្ជកម្មសេរីHainanបានត្រូវអនុម័ត

2021-06-11 16:40:33 |ប្រភព:CRI

  ថ្ងៃទី១០ ខែមិថុនា ​កិច្ចប្រជុំ​លើកទី​២៩ នៃ​គណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិននីតិកាលទី  ១៣ ​​​​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី ​Hainan ​ដោយ​សំឡេង​គាំត្រ​ទាំងអស់​  ​ច្បាប់នេះ​នឹង​ចូលជាធរមាន​ចាប់​​ពី​ថ្ងៃ​ប្រកាស​ជាផ្លូវការ​តទៅ​។​

  ពេលផ្តល់បទសម្ភាសន៍  ​អ្នកទទួល​ខុសត្រូវ​មាន​ពាក់ព័ន្ធ​បាន​បញ្ជាក់ថា ​​ការដាក់តែង​​ច្បាប់​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​ Hainan ​​គឺ​ដើម្បី​​ផ្តល់​មូលដ្ឋាន​​ច្បាប់​​​ថ្នាក់ជាតិ​​ដល់​ការកសាង​​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​Hainan ​ដើម្បី​ធ្វើ​ការ​ច្នៃប្រឌិតថ្មី​​របប​ និង​​កំណែទម្រង់​​ជា​​ប្រព័ន្ធ​ ​ដែលបាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​​របស់​ចិន​ក្នុង​ការ​បើកទូលាយ​ចំពោះ​ក្រៅ​ប្រទេស​  ​និង​ការ​ជំរុញ​​​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​។​​​

  សូមបញ្ជាក់ថា ​ច្បាប់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​Hainan​ ​ចែកជា​ ៨ ជំពូក សរុប​​ ៥៧ មាត្រា​​ ​នឹង​ផ្តល់​​ការ​ធានា​​ផ្នែក​ច្បាប់​ដល់​វិស័យ​ជាច្រើន​ដូចជា ​សេរីភាព​និង​ភាពងាយស្រួលនៃ​ការធ្វើ​ពាណិជ្ជកម្ម ​​​សេរីភាព​និង​ភាពងាយស្រួលនៃ​ការបណ្តាក់ទុន  ​​របប​​ពន្ធ​អាករ​ហិរញ្ញវត្ថុ​ ​ការការពារ​ប្រព័ន្ធអេកូឡូស៊ី  ​ការអភិវឌ្ឍ​ឧស្សាហកម្មនិង​ការគាំទ្រ​ផ្នែក​ធនធាន​មនុស្ស​ជា​ដើម៕​​​​