ថ្ងៃទី១០ ខែមិថុនា លោកWangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “ប្រតិបត្ដិការវ៉ាក់សាំង”ដែលចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋចិននៅក្រៅប្រទេសបានទទួលការតោតសរសើរយ៉ាងទូលំទូលាយពីបងប្អូនរួមជាតិទាំងក្នុងនិងក្រៅប្រទេស បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចិននៅក្រៅប្រទេសជាង ១.១៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិននិងបរទេសនៅក្នុងប្រទេសជាង ១៥០ ។
លោកWangWenbin បានថ្លែងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារនិងថែរក្សាសុវត្តិភាពអាយុជីវិតនិងសុខភាពខ្លួនប្រាណរបស់ជនបរទេសនៅក្នុងប្រទេសចិនដោយបានបញ្ចូលក្រុមជនបរទេសដែលមានអាយុសមស្របទៅក្នុងក្របខ័ណ្ឌចាក់វ៉ាក់សាំងចិន។គិតរហូតដល់បច្ចុប្បន្ននេះ មានជនបរទេសជាង២០ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយ៕