ថ្ងៃទី១០ ខែមិថុនា កិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានអនុម័តលើច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ហើយចាប់អនុវត្តតាំង ពី ថ្ងៃ ប្រកាស។
ច្បាប់នេះបានកំណត់ជាក់លាក់ថា បរទេសណាមួយដែលល្មើសនឹងច្បាប់អន្តរជាតិនិងក្រមជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ទប់ស្កាត់និងបង្រា្កបចំពោះប្រទេសចិនក្រោមលេសគ្រប់ប្រភេទ ឬសំអាងលើច្បាប់ប្រទេសខ្លួន ចាត់វិធានការដាក់កំហិតលក្ខណៈរើសអើងទៅលើប្រជាពលរដ្ឋចិននិងអង្គការចិន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រទេសចិនសុទ្ធតែមានសិទ្ធចាត់វិធានការតបតទៅវិញ។
ច្បាប់នេះចែងថា សាធារណរដ្ឋប្រជាមានិតចិនប្រឆាំងនឹងអនុត្តរភាពនិយមនិងនយោបាយអំណាចខ្លាំង ហើយក៏ប្រឆាំងចំពោះ ប្រទេសណាមួយដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនក្រោមលេសណាមួយនិងតាមទម្រង់ណាមួយផងដែរ។
ច្បាប់នេះបញ្ជាក់ដែរថា ស្ថាប័នមានសមត្ថកិច្ចនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអាចសម្រេចបញ្ចូលបុគ្គល ឬអង្គការណាមួយដែលចូលរួមដោយផ្ទាល់ឬប្រយោលនូវការកំណត់ សម្រេច ឬអនុវត្តវិធានការដាក់កំហិតលក្ខណៈរើសអើងដូចខាងលើទៅក្នុងបញ្ជីតបតទៅវិញ៕