រឿងរ៉ាវកាលពីកុមារភាពរបស់លោក Xi Jinping

2021-06-15 18:40:56 |ប្រភព:CRI

  ការធំធាត់ឡើងដោយ​​សប្បាយ​រីករាយ​​របស់​កុមារ​ចិន​ ​ជា​រឿង​ដែល​លោក Xi Jinping ប្រធានរដ្ឋចិន​តែងតែយកចិត្តទុកដាក់​ជានិច្ច​​។​​​លោក​​តែងតែ​​ទៅជួបជាមួយ​កុមារ​​ ​ដើម្បី​បង្ហាញ​ពី​ការសួរសុខទុក្ខ ​និងការយក​ចិត្តទុកដាក់​ ​ត្រូវ​បាន​គេ​​ហៅ​យ៉ាង​​ស្និទ្ធ​ស្នាលថា ​​ “មិត្តធំ”​។​

  ​លោក Xi Jinping ​ធ្លាប់​ចែករំលែក​ពី​​រឿងរ៉ាវ​កាលពី​កុមារភាព​​របស់​ខ្លួន​​និងចំណាប់​អារម្មណ៍​ក្នុង​ដំណើរ​ធំ​ដឹង​ក្តី​​របស់​ខ្លួន​​ជាច្រើន​​ដង​។

  លោកស៊ីជីនភីង​​កើតនៅ​ក្នុង​​គ្រួសារ​អ្នកបដិវត្តន៍​ ​ការអប់រំ​ក្នុងផ្ទះ​តឹងរឹង​  ​ជីវភាព​​នៅ​កុមារភាពរបស់​លោក​​​គឺ​​សាមញ្ញណាស់​​។​​កាលពីឆ្នាំ២០០៣ ​ពេលផ្តល់បទសម្ភាសន៍​​ជាមួយ​​​ទូរទស្សន៍មជ្ឈិមចិន  ​​លោកបាន​រំលឹកថា ​​កាលនោះ​ខោអាវដែលយើង​ស្លៀកពាក់​ជាទូទៅ​​មាន​បំណះ​ជា​ច្រើន ​ហើយត្រូវ​ស្លៀកពាក់​ខោអាវ​តពី​​បង​ប្រុសស្រី​។ ​លោកស៊ីជីនភីង​មាន​បងប្អូន​៦​នាក់​ ​ដូច្នេះ​ពេល​នៅ​តូច​ជាទូទៅ​គាត់​ត្រូវស្លៀក​ខោអាវ​របស់​បងស្រី ​។​លោក​បាន​និយាយថា ​ខោអាវ​និង​ស្បែកជើង​ដែល​មាន​ផ្កា​ ​ខ្ញុំ​មិន​ចង់​ពាក់​ជា​ដាច់ខាត​​ ក៏ប៉ុន្តែ ​ត្រូវតែ​ពាក់​។

  កាលពី​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ ​​លោក Xi Jinping ​​បាន​ទៅ​សួរសុខទុក្ខ​កុមារ​និង​ក្មេង​ជំទង់​​​នៅ​​​សាលាបឋមសិក្សា​ជនជាតិ​នៃ​ខណ្ឌ HaiDian ​ក្រុងប៉េកាំង​ ។ ​ពេល​បាន​ឃើញ​ក្មេង​ៗ​ហាត់​​សរសេរ​អក្សរ​ផ្ចង់​精忠报国​  ​(ដែល​មានន័យថា  «បម្រើប្រទេស​ជាតិ​ដោយ​ភាព​ស្មោះត្រង់​បំផុត​»​​  ​ដែល​ជា​ពាក្យ​សម្តី​​​ល្បី​ល្បាញ​​របស់​វីរបុរស​​ក្នុង​សម័យ​​បុរាណ​ចិន​ឈ្មោះ​ Yue Fei ​​) ​លោក​ Xi Jinping ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ថា ៖ ​តាំងពី​តូច​ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​​ពី​​អក្សរ​ទាំង ៤ ​តួ​នេះ​ ​ពេលអាយុប្រហែល ​៤ ឆ្នាំ ​​អ្នកម្តាយ​ខ្ញុំ​បាន​​ទិញ​សៀវភៅ​គំនូរ​ត្លុក​​ដើម្បី​និទាន​ពី​រឿង ​«ម្តាយ Yue Fei​​ សាក់​អក្សរ​精忠报国លើ​​​ខ្នង​របស់ YueFei​ ​ដើម្បី​ដាស់តឿ​កូនប្រុស​ឱ្យ​​ខំ​បម្រើប្រទេស​ជាតិ​ដោយ​ភាព​ស្មោះត្រង់​បំផុត​​មិន​គិតពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន​​»​ ។ ​​ខ្ញុំ​ឆ្ងល់​ក៏សួរថា​ “ សាក់​អក្សរ​បែប​ហ្នឹង​​ មិនឈឺ​ទេ​ឬ ​?” ​​ អ្នកម្តាយ​ខ្ញុំ​តបថា ​ឈឺ​ ​ក៏ប៉ុន្តែ​លោក Yue Fei ​ចងចាំ​ពី​បណ្តាំ​របស់​អ្នកម្តាយ​​ពេញមួយជីវិត​។  ​​ខ្ញុំ​ក៏​ចាំ​​ច្បាស់​​ដល់​សព្វថ្ងៃ​នេះ​ដែរ​​​។ ​ការបម្រើ​ប្រទេស​ជាតិ​​ដោយ​ភាពស្មោះត្រង់​បំផុត​​​ ​ក៏​ជា​គោលដៅ​ពេញមួយជីវិត​របស់​ខ្ញុំ​ផងដែរ។

  កាលពី​ថ្ងៃទី ៩​ ខែកញ្ញា ឆ្នាំ២០១៦ ​​លោក Xi Jinping ​​បាន​ទៅ​សួរសុខទុក្ខ​សិស្សានុសិស្ស​និងគ្រូបង្រៀន​នៃ​​អនុវិទ្យាល័យ ​Bayi ក្រុងប៉េកាំង ​​​។ ​លោកធ្លាប់​​រៀន​នៅ​សាលា​នេះ​ពី​ថ្នាក់បថមសិក្សា​ដល់​ថ្នាក់​អនុវិទ្យាល័យ​។ ​ក្មេង​ជំទង់​​ដែល​កំពុង​លេង​​បាល់ទាត់​​នៅតារាង​បាល់​​បាន​ទាក់ទាញ់​ក្រសែភ្នែក​របស់​លោក​។ ​លោកបាន​ប្រាប់​កូនក្មួយ​ទាំងនោះ​ថា ​៖ “ ជាង ៥០ ឆ្នាំ​មុន ​ខ្ញុំ​​ធ្លាប់​លេងបាល់ទាត់​នៅ​ទីនេះ​ដែរ​ ​។ កាលនោះ​កន្លែងនេះ​​ជា​​​ទីធ្លា​ដីគ្មាន​តារាង​បាល់ទេ​​។  ” “ មើលមើល៍​ ​​ខ្ញុំ​មាន​សុខភាព​​ល្អ​មាំ​មួន​ដល់​ឥឡូវ​​​គឺ​មក​​ពី​បាន​​​ហាត់​កីឡា​នៅ​ពេល​ក្មេង​។ ​​​​គុណធម៌​ ប្រាជ្ញា ​ ​កីឡា​ និង​សិល្បៈ​វប្បធម៌ ​សុទ្ធតែ​ត្រូវ​ហ្វឹក​ហាត់​និង​រៀនសូត្រ​ ​ហើយ​ការហាត់​កីឡា​​មាន​សារៈ​សំខាន់​​លើ​​ការអប់រំ​សីលធម៌​ និង​​​ការលត់ដំ​​ឆន្ទៈ​​។​ ”

   “ ឃើញ​អ្នកទាំងឡាយ​លេងស្គី​ខ្ញុំ​ក៏​នឹក​ដល់​អតីតកាល​ដែល​​ខ្ញុំ​ធ្លាប់​​លេងស្គី​ដែរ ​​កាល​​នៅ​​បថមសិក្សា​​  ទៅ​លេង​នៅទីណា? ​គឺ​នៅ​បឹង ​Shichahai ​។ ​​ស្បែកជើង​ស្គី​​ត្រូវ​មិនត្រូវ​ជើង​មិនគិត​ទេ​​ពាក់​ហើយ​ទៅ​ជិះ​លេងតែម្តង។​​​ ”  ​​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ  ឆ្នាំ ២០១៧  ​​លោក Xi Jinping ​​បាន​​ចែករំលែក​ពី​​​រឿងរ៉ាវ​លេងស្គី​របស់​លោក​ជាមួយ​​ក្មេងៗ​​ដែល​​ហាត់​កីឡា​hockey ​ទឹកកក​​នៅ​កីឡដ្ឋាន ​Wukesong​ ក្រុងប៉េកាំង​​ថា៖    ​​ក្នុង​សម័យ​​លោក​នៅក្មេង ​​ ​​សេដ្ឋកិច្ច​របស់​ចិន​មិនល្អទេ​ ​ការ​លេងស្គី​មាន​តែ​នៅ​ទីលាន​ទឹកកក​​ធម្មជាតិ​​ក្រៅ​អគារ​ ដែល​​មាន​លក្ខណ​សម្បត្តិ​​សាមញ្ញ​ណាស់​​។ ​លោកនិង​ប្អូន​ប្រុស​​ចូលចិត្ត​លេងស្គី​ដូច​គ្នា  ​​តែ​មាន​​​លុយ​​ទិញ​ស្បែកជើង​​ស្គី​តែ​មួយគូ​​ប៉ុណ្ណោះ​  ​លោកក៏​​ឱ្យ​ប្អូន​ប្រុស​ទិញ​ទៅ​ជិះ​លេង​៕​​