ថ្មីៗកន្លងទៅនេះ អ្នកយកព័ត៌មានបានដំណឹងពីក្រសួងកសិកម្មនិងកិច្ចការជនបទចិនថា ការត្រួតពិនិត្យជាប្រចាំនូវគុណភាពនិងសុវត្ថិភាពនៃផលិតផលកសិកម្មនៃប្រទេសចិននៅតែរក្សាអត្រាសមស្របតាមស្តង់ដាលើសពី ៩៧% ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នាដែលបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដោយមានស្ថិរភាពនិងវិជ្ជមាន។ ក្រសួងកសិកម្មនិងកិច្ចការជនបទចិននឹងអនុវត្តប្រតិបត្តិការរយៈពេល ៣ ឆ្នាំដើម្បីជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងការធ្វើឱ្យប្រសើរឡើងនូវបែបផែនផលិតកម្មថែមទៀត ហើយបច្ចេកទេសបង្ការនិងត្រួតពិនិត្យបៃតងនឹងត្រូវដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីធានាដល់សុវត្ថិភាពចំណីអាហាររបស់ប្រជាជន។