ក្រុមគ្រូពេទ្យជំនាញចិន ៧ រូបទទួលបានមេដាយសហមេត្រីថ្នាក់ធិបឌិន្ទក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅប្រទេសកម្ពុជា​

2021-06-15 18:48:59 |ប្រភព:xinhua

  ​ថ្ងៃទី ១១ ខែមិថុនា លោកជំទាវ ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណា
ចក្រកម្ពុជាប្រចាំនៅប្រទេសចិន តំណាង​រាជរដ្ឋាភិបាលកម្ពុជាបានបំពាក់មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទរ នៃព្រះរាជាណាចក្រកម្ពុជា ជូនក្រុមគ្រូពេទ្យជំនាញចិនទាំង៧រូប ដែលមានស្នាដៃល្អក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជាកន្លងមក។
  លោក វ៉ាង ជិនជូន សមាជិកក្រុមនៃគណៈកម្មាធិការសុខភាពជាតិចិនបានបញ្ជាក់ថា ប្រទេសចិន​ និងប្រទេសកម្ពុជាមានមិត្តភាព​យូរលង់​មកហើយ ប្រទេសទាំងពីរប្រយុទ្ធនឹងជំងឺកូវីដជាមួយគ្នា ដើម្បីថែរក្សាសុខភាព និងសុវត្ថិភាពក្នុងតំបន់ ។ ប្រទេសទាំងពីរ​ចិន​និងកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនទាំងពីរ និងការរួមគ្នា​កសាងសហគមន៍សុខភាពរបស់មនុស្សជាតិ ។
  លោកជំទាវ ស៊ីសូដាបានថ្លែងថា នៅក្នុងស្ថានភាពដំបូងនៃការផ្ទុះជំងឺកូវីដ ១៩ នៅកម្ពុជា មហាមិត្តចិនបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ។ កម្ពុជា និងចិន នៅតែជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកជានិច្ច ប្រជាជនកម្ពុជាឈរជាមួយប្រជាជនចិនជានិច្ច ។
  នៅខែមិនា ឆ្នាំ ២០២០ ក្រុមគ្រូពេទ្យជំនាញចិន បានមកកាន់ប្រទេសកម្ពុជាដោយនាំយកសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ ដែលមានតម្លៃ ៤លានយ័ន ក្រុមគ្រូពេទ្យជំនាញនេះជាក្រុមគ្រូពេទ្យជំនាញទីមួយដែលចិនបានបញ្ជូនទៅប្រទេសអាស៊ាន ។ ក្នុងរយៈពេល ១៥​ ថ្ងៃ ក្រុមគ្រូពេទ្យជំនាញចិនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជាក្នុងការការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ ។
  អ្នកបកប្រែ៖刘蓉