អ្នកសារព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មានស្តីពីបេសកកម្មហោះហើរនៃយានអវកាសផ្ទុកមនុស្សShenzhou-១២ ឱ្យដឹងថា ឆ្លងតាមការពិគ្រោះពិភាក្សានិងសេចក្តីសម្រេចចិត្តរបស់អគ្គបញ្ជាការដ្ឋាន យានអវកាសផ្ទុកមនុស្ស Shenzhou -១២នឹងត្រូវបង្ហោះនៅវេលាម៉ោង ៩ និង ២២ នាទី ថ្ងៃទី ១៧ ខែមិថុនា តាមម៉ោងក្រុងប៉េកាំង ។ សមាសភាពអវកាសយានិកលើកនេះរួមមានលោកNie Haisheng លោកLiu Boming និងលោកTang Hongbo ដែលក្នុងនោះលោកNie Haishengទទួលតំណែងជាមេបញ្ជាការ ។
សូមបញ្ជាក់ថា បេសកកម្មហោះហើរនៃយានអវកាសផ្ទុកមនុស្សShenzhou-១២ គឺជាបេសកកម្មហោះហើរលើកទី៤នៃដំណាក់កាលបញ្ជាក់ពីបច្ចេកទេសគន្លឹះនៃស្ថានីយអវកាស ហើយក៏ជាបេសកកម្មយានអវកាសផ្ទុកមនុស្សលើកដំបូងនៃដំណើរកសាងស្ថានីយអវកាសផងដែរ ។តាមផែនការ ក្រោយពីចូលក្នុងគន្លងតារាវិថី យានអវកាស Shenzhou-១២នឹងតភ្ជាប់ជាមួយបន្ទប់ស្នូលTianhe នៃស្ថានីយអវកាសហើយ អវកាសយានិកនឹងស្នាក់នៅនិងធ្វើការនៅក្នុងបន្ទប់នោះរយៈពេលប្រហែល ៣ ខែ ៕