កាលពីថ្ងៃទី១៥ ខែមិថុនា ពិធីបដិសណ្ឋារកិច្ចនៃទិវាអង្គការសហប្រតិបត្តិការសៀងហៃបានបើកធ្វើនៅក្រុងប៉េកាំង។ លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានថ្លែងសុន្ទកថាតាមអនឡាញ។
លោកវ៉ាងយីបានថ្លែងថា ក្នុងនាមជារដ្ឋស្ថាបនិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសចិនបានចាត់ទុកអង្គការសហប្រតិបត្តិការសៀងហៃជាអាទិភាពលើវិស័យការទូតរបស់ខ្លួនជានិច្ច។ ក្នុងបរិបទនៃទីចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី អង្គការសហប្រតិបត្តិការសៀងហៃគួរតែដើរនាំមុខនិងរួមគ្នារ៉ាប់រងបន្ទុកនៃយុគសម័យ ដើម្បីរួមវិភាគទានកាន់តែធំសម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពកលោក។ លោកបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន៤ចំណុចដូចខាងក្រោម៖
ទី១៖ បង្កើតគំរូថ្មីនៃ“សហគមន៍រួមវាសនាតែមួយ”
ទី២៖ បំផុសកម្លាំងចលករថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ទី៣៖ ចារទំព័រប្រវត្តិសាស្ត្រថ្មីនៃការរៀនសូត្រទៅវិញទៅមកផ្នែកអរិយធម៌
ទី៤៖ រ៉ាប់រងបន្ទុកថ្មីស្តីពីអភិបាលកិច្ចជាសកល៕