កាលពីថ្ងៃទី ១៦ ខែមិថុនា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំថា ប្រទេសចិនសូមសាទរចំពោះប្រទេសដែលមានលក្ខខណ្ឌនិងមានសមត្ថភាព ជាពិសេសគឺប្រទេសដែលមានបរិមាណស្តុកទុកវ៉ាក់សាំងលើសពីតម្រូវការរបស់ខ្លួនយ៉ាងច្រើន សូមផ្តល់វ៉ាក់សាំងកាន់តែច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យចាត់ប្រតិបត្តិការជាក់ស្តែងដើម្បីផ្តល់ជំនួយយ៉ាងពិតប្រាកដដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ទល់នឹងជំងឺឆ្លង ។
ពេលថ្មីៗនេះ រឿងដែលរដ្ឋាភិបាលអាមេរិកបានផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ ដល់រដ្ឋាភិបាលទ្រីនីដាដនិងតូបាហ្គូទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
លោកZhao Lijianបង្ហាញថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចំនួន ១០ ម៉ឺនដូសដល់ទ្រីនីដាដនិងតូបាហ្គូ ហើយវ៉ាក់សាំងចិនចំនួន ២០ ម៉ឺនដូសដែលរដ្ឋាភិបាលទ្រីនីដាដនិងតូបាហ្គូបានបញ្ជាទិញក៏ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសនេះរួចហើយដែរនាពេលថ្មីៗកន្លងទៅនេះ ៕