ពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ haerbinលើកទី៣១បានបើកសម្ពោធកាលពីថ្ងៃទី១៥ខែមិថុនា សហគ្រាសចំនួន១៧៣៩នៃប្រទេសនិងតំបន់ចំនួន២៨បានចូលរួមពិព័រណ៍លើកនេះដោយមានការតាំងបង្ហាញនូវផលិតផលចំនួន៥៩ជំពូកត្រូវជា៥៥២២ប្រភេទ។
ពិព័រណ៍លើកនេះធ្វើក្រោមប្រធានបទ“បច្ចេកវិទ្យាជំរុញភាពរស់រវើកនៃយុគសម័យថ្មី ពួតដៃគ្នាដើម្បីកសាងនិម្មាបនកម្មថ្មី”ដែលបានធ្វើឡើងតាមទម្រង់តាំងពិព័រណ៍តាមអនឡាញនិងធ្វើសកម្មភាពតាមអនឡាញនិងនៅកន្លែងផ្ទាល់ ហើយបានប្រើប្រាស់បច្ចេកទេស3D AI និងVRជាដើម ដើម្បីជំរុញឱ្យពិព័រណ៍haerbinសម្រេចបាននូវឌីជីថលភាវូបនីយកម្ម ព័ត៌មានភាវូបនីយកម្មនិងវៃឆ្លាតភាវូបនីយកម្មតាមរយៈការតាំងបង្ហាញតាមអនឡាញ កិច្ចប្រជុំតាមអនឡាញ ការកៀរគរពាណិជ្ជករតាមអនឡាញ ការផ្សាយផ្ទាល់តាមអនឡាញ និងការចុះកិច្ចសន្យាតាមអនឡាញជាដើម។