ប្រាក់ចំណូលខ្ពស់នៃការងារបេះកប្បាសមានកម្លាំងទាក់ទាញខ្លាំងចំពោះប្រជាពលរដ្ឋក្នុងតំបន់ភាគខាងត្បូងស៊ីនជាំង

2021-06-18 17:29:57 |ប្រភព:CRI

  បុគ្គលិក​សិក្សាស្រាវជ្រាវ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​និង​សិក្សា​នៅ​តំបន់​AKesu​និង​Kashi​ដែល​ដាំ​កប្បាស​ច្រើន​នៅ​ភាគ​ខាង​ត្បូង​តំបន់​ស៊ីនជាំង​ ​លទ្ធផល​សិក្សាស្រាវជ្រាវ​បាន​បង្ហាញ​ថា​ បើ​គិត​តាម​បរិមាណបេះ​កប្បាស​ ​នៅ​រដូវ​បេះ​កប្បាស គឺ​ក្នុង​ចន្លោះ​ពី​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា​ជា​រៀងរាល់​​ឆ្នាំ​ ​ទោះ​បី​កម្មករបេះ​កប្បាស​ធ្វើការត្រឹម​៥០​ថ្ងៃ​ប៉ុណ្ណោះ ​ក៏​អាច​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ហោច​ណាស់​១ម៉ឺន​យាន់​ប្រាក់​ចិន​ ឬ​២​ម៉ឺន​យាន់​ប្រាក់​ចិន​ ​ជិត​ឬ​លើស​ពី​ប្រាក់​ចំណូល​គិត​ជា​មធ្យម​ក្នុង​​មនុស្ស​ម្នាក់​ៗ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ស៊ីនជាំង​នៅ​ឆ្នាំ​២០១៩​(១៣១២២យាន់​ប្រាក់​ចិន​)។​ប្រសិន​បើ​គិត​តាម​ខែ​ ​ប្រាក់​ចំណូល​ក្នុង​មួយ​ខែ​នៃ​ការ​ប៉េះ​កប្បាស​ស្មើនឹង​​២ដង​ឬ៣​ដង​នៃ​ប្រាក់​ចំណូល​ក្នុង​មួយ​ខែ​របស់​កម្មករ​នៅ​តំបន់​ភាគខាង​ត្បូង​ស៊ីនជាំង​។​បុគ្គលិក​សិក្សាស្រាវជ្រាវ​បាន​យល់​ឃើញថា​ ច្បាស់ណាស់​នេះ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​កម្មករ​បេះ​កប្បាស​នៃ​ជនជាតិ​នានា​នៅ​តំបន់​ស៊ីនជាំង​ជ្រើសរើស​ការងារ​បេះ​យក​កប្បាស៕