កិច្ចប្រជុំឧស្សាហកម្មឧបករណ៍បង្ហាញពិភពលោកឆ្នាំ ២០២១ដែលសហការរៀបចំ ដោយក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាប្រទេសចិននិងរដ្ឋបាលខេត្តAn’huiប្រទេសចិនបានបើកធ្វើនៅក្រុងHefei ខេត្តAn’hui ក្រោមប្រធានបទ “បង្ហាញពីពិភពលោក មើលឃើញពីអនាគត” ក្នុងន័យរំលេចថែមទៀតនូវលក្ខណៈអន្តរជាតិ ។ សហគ្រាសល្បីឈ្មោះជាច្រើនលើពិភពលោកបានចូលរួមកិច្ចប្រជុំលើកនេះ ។
សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនឱ្យដឹងថា ឆ្នាំ ២០២០ ឧស្សាហកម្មឧបករណ៍បង្ហាញបែបថ្មីរបស់ប្រទេសចិនទទួលបានចំណូលផ្ទាល់ដល់ទៅ ៤៤៦ប៊ីលានយាន់ ត្រូវជា ៤០,៣% នៃចំណូលជាសកល ដែលមានទ្រង់ទ្រាយឧស្សាហកម្មឈរនៅលំដាប់ថ្នាក់ទី ១ លើពិភពលោក ៕