ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយទិន្នន័យកាលពីថ្ងៃទី ១៧ ខែមិថុនាបង្ហាញថា ប្រទេសចិនបានវិនិយោគផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុនៅក្រៅប្រទេសលើសពី ២៨០ ប៊ីលានយាន់ប្រាក់ចិន ក្នុងនោះ ការវិនិយោគចំពោះប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើងដោយលឿនបង្គួរ ។
តាមទិន្នន័យនេះបានបង្ហាញថា ពីខែមករាដល់ខែឧសភា ឆ្នាំន ប្រទេសចិនបានចំណាយជាក់ស្តែងនូវប្រាក់ទុនបរទេសជាក់ស្តែងចំនួន ៤ សែន ៨ម៉ឺន ១ពាន់លានយាន់ប្រាក់ចិន កើនឡើងជាង ៣៥,៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ និងកើនឡើងជាង ៣០,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។ លោកGaofeng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៧ ខែមិថុនាថា មើលពីសភាពការណ៍នៃការវិនិយោគរបស់ចិនពីខែមករាដល់ខែឧសភាឆ្នាំនេះឱ្យដឹងថា វិនិយោគិនបរទេសបន្តមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននិងសក្តានុពលដ៏ធំធេងនៃទីផ្សារចិន ។