តើអវកាសយានិកធ្វើការ និងរស់នៅនៅលើអវកាសយ៉ាងដូចម្តេចក្នុងរយៈពេលបីខែ?

2021-06-18 17:34:08 |ប្រភព:xinhua

  ​នៅវេលាម៉ោង ៩:២២ នាទី ថ្ងៃទី ១៧ ខែមិថុនា លោក នី ហៃសៀង លោក លៀវ បូមីង និងលោក តាង ហុងប៉ បាន​ជិះយានអវកាសផ្ទុកមនុស្ស Shenzhou-១២ ដើម្បីហោះហើរទៅកាន់ផ្នែកស្នូលនៃស្ថានីយអវកាស ​។   តាមផែនការ​ អវកាសយានិក​ទាំងបីរូបនេះនឹងស្នាក់នៅលើអវកាសប្រហែល ៣ ខែ ។ តើការបាញ់បង្ហោះលើកនេះមានចំណុចអ្វីគួ​រ​ឱ្យចាប់អារម្មណ៍? តើអវកាសយានិកទាំងបីរូបនេះនឹងរស់នៅលើអវកាសយ៉ាងដូចម្តេច?​

  លោក នី ហៃសៀង បានទទួលតំណែងជាមេបញ្ជាការក្នុងដំណើរអវកាសលើកនេះ។​ ក្នុងនាមជា​អវកាសយានិក​ដែល​មានបទពិសោធន៍ខ្ពស់  លោកធ្លាប់បានចូលរួមក្នុងបេសកកម្មរបស់យានអវកាស Shenzhou-៦​ និងយានអវកាស​ផ្ទុក​មនុស្ស Shenzhou-១០ ។ លោក លៀវ បូមីង ធ្លាប់បានចូលរួមក្នុងបេសកកម្មរបស់យានអវកាស Shenzhou-៧ ។ លោក តាង ហុងប៉ ទៅកាន់អវកាសជាលើកដំបូង ។

  អវកាសយានិកទាំង ៣ រូបនឹងបំពេញភារកិច្ចសំខាន់ៗចំនួន ៤ និងធ្វើសកម្មភាព​នៅខាងក្រៅបន្ទប់ស្នូល ។ ក្នុងអំឡុង​ពេលស្ថិតនៅលើតារាវិថីរួមមាន៖ ទី១ អនុវត្តការគ្រប់គ្រងប្រចាំថ្ងៃនៃបន្ទប់ស្នូល ។ ទី២ អនុវត្តសកម្មភាព​នៅខាង​ក្រៅ​​បន្ទប់ស្នូល ។  ទី៣ ធ្វើពិសោធន៍ខាងវិទ្យាសាស្ត្រអវកាស​និងបច្ចេកវិទ្យា។ ទី ៤ អនុវត្តការគ្រប់គ្រង​សុខភាពរបស់​អវកាសយានិកដោយខ្លួនឯង ។

  ដើម្បីលើកកម្ពស់"ផាសុកភាព"របស់អវកាសយានិក នៅពេលសាងសង់ស្ថានីយអវកាស អ្នករចនាបានគិតគូរពីបរិយាកាសរស់នៅដ៏សមរម្យសម្រាប់អវកាសយានិក​​ដោយសាងសង់បន្ទប់ទំហំ ១១០ ម៉ែត្រគូប ។

  ក្រៅពីនេះ ស្ថានីយអវកាសចិនបានចែកជាតំបន់រស់នៅ និងតំបន់ធ្វើការ ។ តំបន់រស់នៅមាន​កន្លែង​គេង បន្ទប់ទឹក ​កន្លែង​ហាត់ប្រាណ​ ផ្ទះបាយ​និងកន្លែងបរិភោគអាហារ។

  លើសពីនេះ អវកាសយានិកក៏អាច“គេងដោយសេរី”ផងដែរ។ ទោះបីជាពួកគេនៅតែត្រូវ"គេងនៅក្នុងថង់ដេក"ក៏​ដោយ​ ប៉ុន្តែពួកគេអាចទម្រេតខ្លួនបាន​ ។​

  នៅលើអវកាស ទោះបីជាអវកាសយានិកមិនអាចងូតទឹកដូចនៅលើផែនដី ក៏ប៉ុន្តែអវកាសយានិកអាចងូតទឹកក្នុង”បន្ទប់រុំងូតទឹក” ដោយកាន់យកបំពង់ទឹកងូតទឹកសម្អាតខ្លួន ។

  នៅក្នុងស្ថានីយអវកាស​អ្នករចនាបានរៀបចំឧបករណ៍មួយសម្រាប់បំពាក់ឱ្យអវកាសយានិក​ ។  អវកាសយានិក​អាចកែ​សម្រួលភ្លើងបំភ្លឺ របៀបគេង របៀបធ្វើការ របៀបហាត់​កីឡាជាដើមតាមរយៈ App​តាមតម្រូវការផ្ទាល់ខ្លួន​ អំពូលភ្លើង​ខុសៗគ្នាអាចប្តូរតាម​អារម្មណ៍របស់អវកាសយានិក​និងជៀសវាងភាពមិនសុខស្រួល​ដែលបណ្តាលមកពីការ​ស្ថិតនៅ​ក្នុងបរិយាកាសឯកោក្នុងរយៈពេលយូរ ។