ប្រទេសចិនបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩សរុប១ពាន់លានដូស

2021-06-21 17:09:31 |ប្រភព:CRI

  គិត​រហូត​ដល់​ថ្ងៃទី​១៩ ខែ​មិថុនា​ ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ចំនួនសរុប​​១ពាន់​លាន​ដូស ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​ជាច្រើន​នៅលើ​ពិភពលោក​បាន​ចាប់​អារម្មណ៍​ដល់​ព័ត៌មាន​មួយ​នេះ ហើយ​បាន​អះអាង​ថា នេះ​ជា​ “​ល្បឿន​ចិនដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល” ។

  ស្ថានីយ​ទូរទស្សន៍​CNN របស់​អាមេរិក​បាន​ផ្សាយ​ព័ត៌មាន​ថា ប្រទេ​សចិន​បាន​ដាក់​ចេញ​ “ផែនការ​ចាក់​វ៉ាក់សាំង​ដ៏ល្អ​ឥត​ខ្ជោះ” ការ​ចាក់វ៉ាក់សាំង​ចំនួន​១ពាន់​លាន​ដូស​ជា​ “និមិត្តសញ្ញាដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល” មួយ​។

  កាសែត The New York Times បាន​ផ្សាយ​ដំណឹង​ថា ដោយសារ​​ប្រើប្រាស់​បច្ចេកទេស​ខ្ពស់​និង​ការ​អនុវត្ត​យ៉ាង​ឆាប់រហ័ស​ បាន​ជា​ប្រទេស​ចិន​បានទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​ដោយ​ជោគជ័យ បច្ចុប្បន្ន​នេះ បាន​និង​កំពុង​ប្រើ​ប្រាស់​វីធីសាស្ត្រ​ដ៏​ខ្លាំង​ក្លាដូច​គ្នា​ សម្រាប់​រៀប​ចំ​ចាត់​ចែង​ការងារ​ចាក់​វ៉ាក់សាំង ។

  នា​ពេល​ថ្មីៗកន្លង​ទៅនេះ កា​សែត The Wall Street Journal បាន​ចុះ​ផ្សាយ​ដំណឹង​ថា នៅឆមាសទីមួយ​ឆ្នាំ​២០២១ ​ការ​រួម​ចំណែកនៃ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​របស់​ចិន​ក្នុង​យុទ្ធនាការ​​ចាក់វ៉ាក់សាំង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៃទ្វីប​​អាស៊ី ធ្វើ​ឱ្យ​អ្នក​ផង​ចាប់​អារម្មណ៍ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ដើម្បីជំរុញយុទ្ធនាការ​​ចាក់​វ៉ាក់សាំង​ ។ ទង្វើ​របស់​ចិន​ធ្វើ​ឱ្យ​អ្នក​ផង​មាន​ចំណាប់អារម្មណ៍ថា ក្នុង​​គ្រា​មានភាព​លំបាក ប្រទេស​ចិន​តែងតែ​ចេញមុខ​ជួយ​ដោះ​ស្រាយ​បញ្ហា​ ។ អ្នក​ផង​ទាំង​ពួង​នឹង​ចង​ចាំ​ថា ប្រទេស​ចិន​បាន​ចាត់​វិធានការ​ទប់​ស្កាត់​យ៉ាង​ឆាប់​រហស័យ​តាម​របៀប​ណា ដើម្បី​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​នៅ​ក្នុង​ស្រុក​ បន្ទាប់​មក​​បាន​ផ្តល់​វ៉ាក់សាំងដល់​បរទេសថែម​ទៀត​​ ៕