កិច្ចប្រជុំលើកទី ៤២ នៃមហាសន្និបាតអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានបិទបញ្ចប់ ភាគីជាច្រើនបានអំពាវនាវឱ្យរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរឡើងវិញ

2021-06-21 17:10:08 |ប្រភព:CRI

  ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ខែមិថុនា កិច្ចប្រជុំលើកទី ៤២​ នៃមហាសន្និបាតអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានបើកធ្វើនៅក្រុងរ៉ូម ដែលបានពិនិត្យនិងអនុម័តលើក្របខ័ណ្ឌយុទ្ធសាស្ត្រនៃអង្គការស្បៀងអាហារនិងកសិកម្មក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ ភាគីនានាដែលចូលរួមកិច្ចប្រជុំលើកនេះបានអំពាវនាវឱ្យចាត់ប្រតិបត្តិការជាក់ស្តែងនិងគោលនយោបាយច្នៃប្រឌិតថ្មី ដើម្បីកសាងពិភពលោកដ៏កាន់តែល្អប្រសើរនិងបៃតងឡើងវិញ។ 

  សូមបញ្ជាក់ថា មហាសន្និបាតលើកនេះបានបើកធ្វើតាមប្រព័ន្ធ​វីដេអូជាលើកដំបូង មានតំណាងជាង​ ១៣០០ រូបមកពីតំបន់ជាច្រើនលើពិភពលោកបានចូលរួមកិច្ចប្រជុំ ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ក្នុងនោះរួមមានរដ្ឋមន្ត្រីនិងអនុរដ្ឋមន្រ្តីចំនួន ១១៩ រូប៕