ការស្ថាបនាផ្លូវដែកចិន-ឡាវចៀសវាងឆ្លងកាត់តំបន់ធម្មជាតិការពារដំរីអាស៊ី

2021-06-23 18:45:09 |ប្រភព:新华网

  ស្ថានីយ៍យឹសាំងនៃផ្លូវដែកចិន-ឡាវ ស្ថិតនៅឃុំមឺងយ៉ាងក្រុងជីនហុងមណ្ឌលស្វយ័តជមជាតិតៃ ស៊ីសាំងប៉ានណា ខេត្តយូណាន ឈ្មោះស្ថានីយ៍យឹសាំងបង្កើតឡើងដោយសារជិតតំបន់ធម្មជាតិការពារដំរីអាស៊ី ។ ថ្មីៗនេះ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីសាខាក្រុមហ៊ុនក្រុងគុមីញនៃផ្លូវដែកប្រទេសចិនថា ដើម្បីថែរក្សាដំរីអាស៊ី ក្នុងដំណើរការសាងសង់ផ្លូវដែកចិន-ឡាវ ក្រុមហ៊ុនក្រុងគុមីញនៃផ្លូវដែកប្រទេសចិនបានសិក្សាអំពីតំបន់ដែលដំរីអាស៊ីស្នាក់នៅ និងផ្លូវដំរីអាស៊ីឆ្លង នៅចុងក្រោយ  ក្រុមហ៊ុនបានសម្រេចមិនសាងសង់ឆ្លងកាត់ព្រៃឈើទេ ប៉ុន្តែជ្រើសរើសផ្លូវនៅក្រោយតំបន់ធម្មជាតិការពារដំរីអាស៊ី គឺផ្លូវឆ្លងកាត់ភ្នំមួយ ហើយផ្លូវកសាងនៅក្រោមដី ដើម្បីបន្ថយ​ឥទ្ធិពលដល់សត្វ និងរុក្ខជាតិនៅតំបន់នេះ ដោយមិនរំខានដំរី ក្រោយពីផ្លូវចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនឹងគ្មាន​ឥទ្ធិពលដល់សកម្មភាពរបស់ដំរីទេ ។ ក្រៅពីនេះ ក្រុមហ៊ុនបានសាងសង់របងការពារដំរីរាប់សិបគីឡូម៉ែត្រនៅក្បែរតំបន់ដំរីអាស៊ីធ្វើសកម្មភាព ដើម្បីបន្ថយ​ឥទ្ធិពលមកពីដែកផ្លូវ ។



អ្នកបកប្រែ៖刘蓉