ថ្ងៃទី២៤ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា 《ការអនុវត្តជាក់ស្តែងដ៏មហិមានៃបក្សកុម្មុយនិស្តចិនដែលគោរពនិងធានាសិទ្ធិមនុស្ស》 ដែលបានពិពណ៌នាដោយគ្រប់ជ្រុងជ្រោយនូវប្រវត្តិ ទស្សនៈនិងសមិទ្ធផលនៃបក្សកុម្មុយនិស្តចិនក្នុងការជំរុញការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្ស ។
សៀវភៅសឱ្យដឹងថា ក្នុងរយៈពេល១០០ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព ប្រកាន់ខ្ជាប់ការគួបផ្សំគ្នារវាងគោលការណ៍ទូទៅនៃសិទ្ធិមនុស្សជាមួយនិងស្ថានភាពជាក់ស្តែងនៃប្រទេសចិន ប្រកាន់ខ្ជាប់ការតម្កល់ទុកសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សជាមូលដ្ឋានសំខាន់បំផុត ប្រកាន់ខ្ជាប់ការតម្កល់ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សធំបំផុត និងប្រកាន់ខ្ជាប់ការជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ប្រជាជន បង្កើនភាពទទួលបាន ភាពសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តរបស់ប្រជាជនឥតឈប់ឈរ ដើម្បីដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សបែបសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសរបស់ចិន ។