ចាប់ពីថ្ងៃទី២៣ ខែមិថុនាតទៅ ក្រុមអ្នកវិទ្យាសាស្ត្រដែលទទួលបន្ទុកសិក្សាគម្រោងអវកាសសំខាន់របស់ប្រទេសចិនដូចជាកម្មវិធី “Long March” “Shenzhou” “Beidou” “Tianwen” និង “Chang’e” បានទៅធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅហុងកុង ព្រមនិងចូលរួមសកម្មភាពមួយចំនួនក្រោមប្រធានបទ “ស្មារតីយុគសម័យថ្មីមានភាពត្រចះត្រចង់នៅហុងកុង” ។ មជ្ឈដ្ឋាននានានៃសង្គមហុងកុងបាននាំគ្នាសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់កកក្តៅចំពោះដំណើរទស្សនកិច្ចនៅហុងកុងរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោងអវកាសសំខាន់របស់ប្រទេសជាតិ ព្រមទាំងថ្លែងថា សកម្មភាពមួយចំនួននេះនឹងបំផុសស្មារតីស្នេហាជាតិរបស់យុវជនហុងកុង ។
ថ្ងៃទី២៣ ខែមិថុនា ក្នុងសិក្ខាសាលាដែលបើកធ្វើនៅសកលវិទ្យាល័យហុងកុង លោក Hu Hao ស្ថាបនិកមួយរូបនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ និងជាអ្នកដឹកនាំបេសកកម្មហោះហើរនៃយានអវកាស “Chang’e៥”ដំណាក់កាលទីបីនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទនៃប្រទេសចិនបានធ្វើបទបង្ហាញពីសភាពការណ៍ទូទៅនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ព្រមទាំងបានឧទេ្ទសនាមជាសំខាន់ពីបេសកកម្មហោះហើរនៃយានអវកាស “Chang’e៥” ផងដែរ ។
លោក Zhong Hua និស្សិតថ្នាក់បណ្ឌិតឯកទេសវិទ្យាសាស្ត្រកំព្យូទ័រនៃសកលវិទ្យាល័យហុងកុងបានថ្លែងថា វិស្វកម្មស្ទង់រុករកភពព្រះចន្ទរបស់ប្រទេសជាតិយើងគឺអស្ចារ្យណាស់ ប្រទេសយើងបានខិតខំប្រឹងប្រែងជាប់រហូតមក ទើបទទួលបានសមិទ្ធផលដូចបច្ចុប្បន្ននេះ ។ ការសម្រេចបាននូវភារកិច្ចទាំងនេះពិតជាអស្ចារ្យមែន ៕