លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៣ ខែមិថុនាថា ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី ៤៧ មានប្រទេសលើសពី ៩០ បានថ្លែងសេចក្តីអំពាវនាវយុត្តិធម៌ដោយគូសបញ្ជាក់ថា សហគមន៍អន្តរជាតិបាននិងកំពុងមើលឃើញយ៉ាងច្បាស់ពីការពិតជាក់ស្តែង ហើយសច្ចធម៌ គឺស្ថិតក្នុងដួងចិត្តរបស់មនុស្សទូទៅ ។ ការដែលប្រទេសលោកខាងលិចមួយចំនួនតូចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេសមុខជានឹងត្រូវបរាជ័យជាមិនខាន ។
លោក Zhao Lijian បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញនិងការពារសិទ្ធិមនុស្សរបស់ប្រទេសខ្លួន គឺ មានភាពមុតមាំមិនងាករេ ហើយការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំពារប្រជាធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិក៏មានភាពមុតមាំមិនងាករេផងដែរ ។ ប្រទេសចិនដាស់តឿនប្រទេសលោកខាងលិចមួយចំនួន ដូចជា កាណាដា សហរដ្ឋអាមេរិកនិងអង់គ្លេសជាដើមឱ្យប្រកាន់ខ្ជាប់យ៉ាងប្រាកដប្រជានូវឥរិយាបថត្រឹមត្រូវនិងគិតពិចារណាយ៉ាងជ្រាលជ្រៅពីកំហុសរបស់ខ្លួនព្រមទាំងចាត់វិធានការយ៉ាងប្រាកដប្រជានិងប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសខ្លួន ក៏ដូចជាគោរពកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិព្រមទាំងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដើម្បីធ្វើរឿងជាក់ស្តែងនិងរឿងល្អកាន់តែច្រើនដែលជំរុញដល់ការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សអន្តរជាតិប្រកបដោយភាពរឹងមាំយ៉ាងពិតប្រាកដ ៕