នាថ្ងៃទី ២៣ ខែមិថុនា សួនសត្វព្រៃសៀងយឺបានប្រកាសថា ខ្លាឃ្មុំផែនដា”សៀននៀ”(ឈ្មោះជប៉ុន”ជីជី”)បានកើតកូនខ្លាឃ្មុំពីរក្បាល សព្វថ្ងៃនេះ ភេទរបស់កូនខ្លាឃ្មុំពីរក្បាលនេះមិនទាន់អាចបញ្ជាក់បានទេ ។
លោក ចូវ លីជាំង អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ក្នុងកិច្ចប្រជុំអ្នកសារព័ត៌មានប្រចាំថ្ងៃថា ខ្លាឃ្មុំផែនដាជាទ្រព្យសម្បត្តិ និងនាមប័ណ្ណរបស់ប្រទេសចិន ក៏ជាប្រេសិតជំរុញការផ្លាស់ប្តូរមិត្តភាពរវាងចិន និងបរទេស ។ ខ្លាឃ្មុំ”សានសាន”ជាកូនខ្លាឃ្មុំទីមួយរបស់”ជីជី” ដែលបានទទួលការចូលចិត្តពីប្រជាជនជប៉ុន កូនខ្លាឃ្មុំពិតជានឹងនាំមកនូវសេចក្តីរីករាយនិងសំណាងល្អដល់ពួកគេ ។
អ្នកបកប្រែ៖刘蓉