ក្នុងឱកាសទិវាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបំពាក់"គ្រឿងឥស្សរិយយស ១ កក្កដា”ដែលជាការផ្តល់កិត្តិយសខ្ពង់ខ្ពស់បំផុតជូនបុគ្គលឆ្នើមក្នុងបក្សជាលើកដំបូង។ ពិធីបំពាក់គ្រឿងឥស្សរិយយសបានប្រារព្ធនៅវិមានសភាប្រជាជននៅថ្ងៃទី ២៩ខែមិថុនា។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញប្រគល់គ្រឿងឥស្សរិយយស ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
បើតាមព័ត៌មានដែលប្រកាសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅពេលមុននេះ ការបំពាក់គ្រឿងឥស្សរិយយស គឺក្នុងគោលបំណងសម្តែងការកោតសរសើរយ៉ាងឱឡារិកចំពោះសមាជិកបក្សកុម្មុយនិស្តចិនឆ្នើមមួយចំនួនដែលបានរួមចំណែកយ៉ាងលេចធ្លោ និងបង្កើតមរតកស្មារតីដ៏មានតម្លៃសម្រាប់បក្សនិងប្រជាជន។ អ្នកទទួលបានគ្រឿងឥស្សរិយយសលើកទីមួយមានមនុស្សចំនួន ២៩ នាក់ ដែលមកពីគ្រប់មុខរបរទូទាំងប្រទេសចិន មានអ្នកវីរជនដែលបានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្នុងសម័យសង្គ្រាម តែលាក់ឈ្មោះលាក់មុខមិនដណ្តើមផលប្រយោជន៍ក្នុងសម័យសន្តិភាព មាននាយិកាសាលារៀនដែលបំពេញការងារនៅតំបន់ក្រីក្រជាង ៤០ឆ្នាំ និងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកិច្ចការអប់រំ មានតំណាងពិសេសទីមួយដែលទទួលបន្ទុកកិច្ចការអាហ្វ្រិរបស់រដ្ឋាភិបាលចិនដែលនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិទោះខ្លួនមានវ័យជាង ៦០ ទៅហើយ៕