មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានប្រារព្ធយ៉ាងឱឡារិកនៅកីឡដ្ឋានជាតិក្រុងប៉េកាំងនាយប់ថ្ងៃទី ២៨ ខែមិថុនា។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋមានលោក Xi Jinping ប្រធានរដ្ឋចិននិងលោក Li Keqiang នាយករដ្ឋមន្ត្រីចិនជាដើមបានរួមជាមួយទស្សនិកជនប្រមាណ ២ ម៉ឺនាក់ទស្សនាការសម្តែងដែលរំលឹកពីដំណើរដ៏ត្រចះត្រចង់និងមហស្ចារ្យរបស់បក្សកុម្មុយនិស្តចិនដែលបានបង្កើតឡើងអស់រយៈពេល ១០០ ឆ្នាំកមក និងរួមគ្នាជូនពរបក្សដ៏មហិមាឱ្យដឹកនាំប្រជាជនចិនឆ្ពោះទៅរកដំណើរថ្មីនិងយុគសម័យថ្មី។
មហោស្រពនេះបានបង្ហាញពីទិដ្ឋភាព ៤ ជំពូកតាមទម្រង់សិល្បៈជាច្រើនដែលបង្ហាញយ៉ាងរស់រវើកនូវទិដ្ឋភាពដែលបក្សកុម្មុនិស្តចិនដឹកនាំប្រជាជនចិនធ្វើបដិវត្តន៍ ការស្ថាបនានិងកំណែទម្រង់ក្នុងរយៈពេល ១០០ ឆ្នាំ និងបានកោតសរសើរចំពោះសមិទ្ធិផលរបស់បក្សតាំងពីសមាជលើកទី ១៨ មក ក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល របបសង្គមនិយមប្រកបដោយលក្ខណៈប្រទេសចិនបានឈានចូលយុគសម័យថ្មី និងបានបោះជំហានឆ្ពោះទៅរកដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ៕