កម្ពុជា-ចិនប្រជុំពិភាក្សាពីការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅប្រទេសទន្លេមេគង្គ-ឡានឆាង

2021-07-01 10:17:02 |ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖កិច្ចពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយស្ថិរភាពក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេង្គ-ឡានឆាង ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញផង និង តាមប្រព័ន្ធវីដេអូផង ជាមួយភាគីចិន ដោយភាគីកម្ពុជាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វ៉ាន់ ផល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ព្រមទាំងឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាសណ្ឋាគារមួយ។

  សូមបញ្ជាក់ថា ឆ្នាំ២០២១នេះគឺជាខួប ៥ឆ្នាំ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានផ្តួចផ្តើមដោយថ្នាក់ដឹកនាំប្រទេសចិន និងបណ្តាប្រទេសតាមដងទន្លេមេង្គ។

  ក្នុងអង្គប្រជុំ រៀបចំឡើង នាថ្ងៃទី៣០ មិថុនានេះដែរ ភាគីកម្ពុជាបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹក មេគង្គ-ឡានឆាង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះ មានដូចជា វិស័យថាមពលអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត និងជលផលជាដើម៕