ថ្ងៃទី ២៩ ខែ មិថុនា រដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍នៃប្រទេសG20បានធ្វើកិច្ចប្រជុំរយៈពេលមួយថ្ងៃនៅក្រុងMateraស្ថតិនៅភាគខាងត្បូងរបស់ប្រទេសអ៊ីតាលី ដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការពហុភាគី ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកល។ គ្រប់ភាគីបានសន្យាថា នឹងខិតខំប្រឹងប្រែងក្នុងការលុបបំបាត់វិសមភាព ព្រមទាំងធ្វើប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ភាពអត់ឃ្លាននៅមុនឆ្នាំ ២០៣០ ។
រដ្ឋមន្ត្រីក្រសួងការបរទេសនានាបានគូសបញ្ជាក់ថា នៅពេលទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជា ការស្តារសេដ្ឋកិច្ចឡើងវិញ ពាណិជ្ជកម្មអន្តរជាតិនិងការប្រែប្រួលអាកាសធាតុជាដើម ត្រូវធ្វើកិច្ចសម្របសម្រួលនិងចាត់ប្រតិបត្តិការ ដើម្បីជៀសវាងនយោបាយ”ជាតិនិយម” ៕