ក្រសួងរៀបចំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាសទិន្នន័យថ្មីបំផុតក្នុងបក្សបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១ ចំនួនសមាជិកបក្សកុម្មុយនិស្តចិនសរុបលើសពី 9514 ម៉ឺននាក់។ មួយរយឆ្នាំបានកន្លងផុតទៅ បក្សកុម្មុយនិស្តចិនបានអភិវឌ្ឍពីបក្សតូចនិងទន់ខ្សោយក្លាយជាបក្សធំនិងខ្លាំងក្លា កាលពីពេលទើបបង្កើតបក្ស មានសមាជិកតែជាង50រូប ឥឡូវបានកើនដល់ជាង 9500 ម៉ឺនរូប បានក្លាយជាបក្សកាន់អំណាចដ៏យូរនៃប្រទេសធំដែលមានចំនួនប្រជាជនដល់ទៅ 1400 លាននាក់។
ចំនួនសរុបនៃសមាជិកបក្សបានកើនជាបន្តបន្ទាប់ ។ សមាជិកបក្សវ័យក្មេងបន្តកើនឡើង។ អត្រាសមាជិកានិងសមាជិកជនជាតិភាគតិចបានកើនឡើងឥតឈប់ឈរ។ កម្មករនិងកសិករនៅតែជាចំណែកដ៏សំខាន់នៃបក្ស។ នៅក្នុងឱកាសពិសេសនៃការអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននាពេលនេះ បុគ្គលឈានមុខគ្រប់មជ្ឈដ្ឋានចំនួនកាន់តែច្រើនឡើងៗបានដាក់ឈ្មោះសុំចូលជាសមាជិកបក្ស។ ទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញថា បក្សកុម្មុយនិស្តចិនប្រកបដោយភាពរស់រវើកហើយបុព្វហេតុបក្សកុម្មុយនិស្តចិនពោរពេញដោយភាពរីកចម្រើនដ៏ខ្លាំង៕