ថ្ងៃទី ១ ខែកក្កដា តាមម៉ោងក្នុងតំបន់ តំណាងប្រទេសចិនលើកឡើងនៅក្នុងកិច្ចប្រជជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិកជាដើមបានអនុវត្ត“ស្តង់ដារពីរ” ជាប់រហូតមក។
តំណាងប្រទេសចិនបានថ្លែងថា សហរដ្ឋអាមេរិកមានច្បាប់សន្តិសុខជាតិជាង ២០ ប៉ុន្តែបែរជានិយាយផ្តេសផ្តាសថា ច្បាប់សន្តិសុខជាតិនៅហុងកុងបានបំផ្លាញដល់ស្វ័យភាពរបស់ហុងកុង។ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់ចំពោះច្បាប់របស់ប្រទេសដទៃទៀតម្លេះ? ប៉ុន្តែបែរជាមិនបានអនុម័តច្បាប់មួយដែលការពារជនជាតិភាគតិចនិងលុបបំបាត់ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសខ្លួនទៅវិញ? ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ប៉ុន្តែបែរជាមិនដោះស្រាយបញ្ហាក្នុងស្រុកទៅវិញ? រឿងទាំងនេះបានបង្ហាញយ៉ាងពេញលេញនូវការប្រើស្តង់ដារពីរនិងមុខមាត់លាក់ពុតរបស់សហរដ្ឋអាមេរិក៕