លោកស៊ី ជីនភីង មេដឹកនាំកំពូលរបស់ចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបក្ស​កុម្មុយនិស្តចិននិងថ្នាក់ដឹកនាំគណបក្សនយោបាយពិភពលោក

2021-07-05 17:43:23 |ប្រភព:CRI

  ថ្ងៃទី៥ខែកក្កដា ​លោកHuZhaomingអ្នកនាំពាក្យក្រសួងទំនាក់ទំនងអន្ត​រ​ជាតិ​​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រកាសថា ​កិច្ចប្រជុំ​កំពូលរវាងថ្នាក់ដឹកនាំបក្ស​កុម្មុយនិស្តចិននិងថ្នាក់ដឹកនាំគណបក្ស​នយោបាយពិភពលោក​នឹងបើកធ្វើតាមប្រព័ន្ធវីដេអូនាថ្ងៃទី៦ខែកក្កដា ​។លោកស៊ី ជីនភីង​ អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិននឹងអញ្ជើញចូល​រួមកិច្ចប្រជុំលើកនេះនៅទីក្រុងប៉េកាំងព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។​កិច្ច​ប្រជុំលើកនេះធ្វើ​ក្រោម​ប្រធានបទ៖ស្វែងរកសុភមង្គលជូនប្រជាជន ​តួនាទីរបស់គណបក្ស​នយោបាយ។ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនិងអង្គការនយោបាយជាង ៥០០ រូបមកពីប្រទេស​ចំនួនជាង១៦០និងតំណាងគណបក្សនយោបាយជាង ១ ម៉ឺនរូបនឹងចូលរួមកិច្ចប្រជុំនេះ។

  កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏សំខាន់មួយដែលធ្វើឡើងក្នុងឱកាស​ខួប ១០០ ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្តចិនក្នុង​គោលបំណងបង្កើនការផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមកស្តីពីអភិបាលកិច្ចជាតិជាមួយគណបក្សនយោបាយនៃប្រទេស​នានាលើពិភពលោកនិងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមដោយសារបម្រែបម្រួលនិម្មាបនកម្ម​ពិភពលោកនិងការរីករាលដាលនៃជំងឺឆ្លងប្រចាំសតវត្សរ៍និងដើម្បីពង្រឹងទស្សនៈនិងសមត្ថភាពក្នុងការស្វែងរកសុភមង្គលជូនប្រជាជន ជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកនិងការកសាងសហគមន៍រួមវាសនា​នៃ​មនុស្សជាតិ ។