ក្នុងឱកាសអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃបណ្តាប្រទេសបានបន្តផ្ញើសារជូនចំពោះលោកអគ្គលេខាធិការបក្សស៊ី ជីនភីងនិងគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ព្រមនិងវាយតម្លៃខ្ពស់ចំពោះបក្សកុម្មុយនិស្តចិនដែលទទួលបានសមិទ្ធផលដ៏មហិមានិងរួមចំណែកយ៉ាងសំខាន់ដល់ពិភពលោកក្នុងរយៈពេល ១០០ ឆ្នាំមកនេះ ជាពិសេសគឺតាំងពីបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោកស៊ីជីនភីងជាប្រមុខស្នូល ជឿជាក់ថាបក្សកុម្មុយនិស្តចិនប្រាកដជាអាចទទួលបានផ្លែផ្កាកាន់តែច្រើនថែមទៀតជាមិនខាន ។
លោក Puan ប្រធានគណៈកម្មាធិការនយោបាយនិងសន្តិសុខនៃបក្សតស៊ូប្រយុទ្ធប្រជាធិបតេយ្យនិងជាប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានរំពឹងទុកថា កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរនឹងមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរនិងក្នុងតំបន់ ។
លោកKhalilប្រធានបក្សសេរីភាពជនជាតិអេហ្ស៊ីបនៃប្រទេសអេហ្ស៊ីបបានថ្លែងថា បក្សកុម្មុយនិស្តចិនបានដឹកនាំប្រទេសចិនធ្វើកំណែទម្រង់និងអភិវឌ្ឍយ៉ាងលឿនដោយជោគជ័យ ព្រមនិងបើកចំហទៅកាន់ពិភពលោកទាំងមូល និងបង្កើតទំនាក់ទំនងមេត្រីភាពនិងធ្វើកិច្ចសហប្រតិបត្តិការដែលប្រកបដោយផ្លែផ្កាជាមួយបក្សនានានៃបណ្តាប្រទេសលើពិភពលោក ដែលក្នុងនោះបូករួមទាំងបក្សសេរីភាពជនជាតិអេហ្ស៊ីបផងដែរ ៕