រឿងរ៉ាវនៅពីក្រោយកិត្តិយសរបស់លោកស្រីនាយិកា Zhang Guimei

2021-07-05 17:48:18 |ប្រភព:CRI

  លោកស្រីZhang Guimeiជាអ្នកទទួលបាន​គ្រឿងឥស្សរិយយស​១កក្កដា​ដែលជា​កិត្តិយស​ខ្ពង់ខ្ពស់បំផុត​ក្នុងបក្សកុម្មុយនិស្តិចន​។​ ​ក្នុងនាមជា​ស្ថាបនិកនៃ​វិទ្យាល័យ​នារី​រៀន​ឥតគិត​តថ្លៃទី១នៃប្រទេសចិនគឺវិទ្យាល័យនារីហួភីង​​ ​១២ឆ្នាំមក លោកស្រី Zhang Guimei​បាន​​ជួយ​ក្មេងស្រីចំនួន​១៨០៤នាក់ឱ្យ​ប្រឡងជាប់​សទ្យាល័យ។ ក្នុងឆ្នាំនេះ​នឹងមានសិស្ស​ស្រី​ ​១៥០នាក់ទៀត​នឹងដើរ​ចេញពីតំបន់​ភ្នំទៅ​សិក្សា​នៅសកលវិទ្យាល័យ។​

  រឿងរ៉ាវរបស់លោកស្រី Zhang Guimeiត្រូវបាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយនៅ​​​ចិន​ ហេតុនេះមានប្រព័ន្ធសារព័ត៌មាន​ជាច្រើន​បាននាំគ្នា​ទៅសម្ភាសន៍គាត់​។​ ​នៅពេល​ដែល​មានកិច្ច​សម្ភាសន៍ច្រើន​ ​លោកស្រីនឹង​ទៅ​ចាក់​ថ្នាំនៅមន្ទីរពេទ្យដើម្បីជំនួយកម្លាំង​។ ​គាត់ខិតខំ​​​ទទួលអ្នក​សារព័ត៌មាន​ដោយរាក់ទាក់កក់ក្តៅ​ ​ព្រោះថាកេរ្តិ៍ឈ្មោះ​នឹង​នាំមកនូវ​ការយកចិត្តទុកដាក់​និង​ប្រាក់ឧបត្ថម្ភកាន់តែ​ច្រើនដល់​សាលារៀន​​។

  នៅជាន់ទី១នៃ​អគារសិក្សា​នៃ​វិទ្យាល័យនារីហួងភីង​ ​បាន​បិទឈ្មោះ​របស់​អ្នក​បរិច្ចាគ​និង​ចំនួន​ថវិកាបរិច្ចាគ រាល់ពេល​មាន​ក្មេងស្រីមិនស្តាប់ការ​ប្រៀន​ប្រដៅ ​លោកស្រី Zhang Guimeiនឹង​ចង្អុល​ឈ្មោះអ្នក​ទាំងនោះ ហើយ​និយាយ​ថា ក្មួយត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​កុំធ្វើ​ឱ្យ​អ្នក​​ផ្តល់​ជំនួយដល់យើ​ងផង​គេខកចិត្ត​។

  នៅវិទ្យាល័យនារីហួងភីង កូនសិស្សគេងបាន​តិចណាស់។ នៅវេលាម៉ោង​ ៥និង​១៥នាទីរាល់ព្រឹកព្រលឹម ​លោកស្រី Zhang Guimei នឹង​កាន់​ពិលចូលបើក​ភ្លើងតាមជាន់​នីមួយៗ​នៃអគារសិក្សា ៥ ជាន់​ ​រួចទៅ​ឈរនៅ​ជាន់ទី២ ​កាន់​មេក្រូហៅកូនសិស្សឱ្យ​រត់ចូល​បន្ទប់រៀន​។​

  ចំណែកឯពេលវេលា​ហូបបាយ ​គាត់ក៏បាន​គិតយ៉ាង​ម៉ត់​ចត់​ដែរ​ ​ការហូបបាយ​ម្តង​ចំណាយ​​តែ ១០ នាទីគឺ​សមរម្យ។ ​រាល់ពេលម៉ោងបាយ ​គាត់​នឹង​អង្គុយក្នុងកុងទីនរាប់​នាទី  ​មួយ​នាទី​អាច​ដួល​ម្ហូរបឱ្យសិស្ស​ ​៣០នាក់​ ​សិស្សទាំងអស់​ ​១៥៩ នាក់​ប្រើ​ពេ​ ៥ នាទី​ក៏​គ្រប់គ្រាន់​ហើយ​ ​សិស្ស​មកចុងក្រោយគេ​ក៏នឹងមាន​ពេល​ ៥ នាទីសម្រាប់​ហូបបាយ​។​

  ការសិក្សា​មួយ​ថ្ងៃនឹង​បន្តរហូតដល់​វេលាម៉ោងសូន្យ​និង ​២០ នាទី​យប់​អធ្រាត្រទើប​បញ្ចប់​ ​គ្រូបង្រៀន​នឹងនៅកំដរ​សិស្ស​ ​ដើម្បីឆ្លើយសំណួរគ្រប់ពេលវេលា។ បន្ទាប់​ពី​បិទភ្លើងក្នុងបន្ទប់ស្នាក់នៅ​ ​លោកស្រី Zhang Guimei នឹង​ឈរនៅក្រោមអគារដើរល្បាតសាចុះសាឡើង​ដើម្បីត្រួតមើលសកម្មភាពរបស់កូនសិស្ស​។​ ​តាម​ការ​កំណត់​ ​ទ្វារបន្ទប់ស្នាក់នៅ​មិនអាច​បិទទេ​ ​ដូច្នេះ​ ​បើមាន​សិស្ស​និយាយលេង​ឬលេងទូរស័ព្ទដៃ ​លោកស្រីនឹង​មើលឃើញ​ទាន់ពេល​វេលា។​

  ការដើរ​ល្បាតទាំងយប់ទាំងថ្ងៃជា​សភាពភាពប្រក្រតីរបស់​លោកស្រី Zhang Guimei។​ ​បើគាត់​មើលឃើញ​សិស្ស​ណា​គរសៀវភៅខ្ពស់​ ​ហើយងប់​និង​ឆ្លុះកញ្ចក់ គាត់នឹង​ច្រាន​សៀវភៅ​លើតុទៅលើដី និង​វាយកម្ទេចកញ្ចក់តែម្តង។ ​លោកស្រីគឺ​ជា មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​នូវ​ឧត្តមគតិយ៉ាង​ម៉ឺងម៉ាត់​ អ្វីដែលគាត់​នឹកគិត​គឺ​ចង់​តែសម្រេច​ក្តីសុបិន​របស់ខ្លួន​ ​ពោល​គឺធ្វើ​ឱ្យក្មេងស្រីក្នុងតំបន់​ភ្នំ​កាន់តែច្រើន​មាន​ឱកាសចូលរៀនក្នុងសកលវិទ្យាល័យ​ដើម្បី​ចេញ​ផុតពីភាពក្រីក្រ​យ៉ាង​ពិតប្រាកដ ពិតមែនតែមនសុ្សជាច្រើន​មិនសូវ​យោគយល់​គាត់ក៏ដោយ។

  ទោះបើ​ក្នុងរយៈពេលដែល​សាលា​ខ្វះលុយកាក់ច្រើន​ក្តី ​ក៏លោកស្រី Zhang Guimei នឹង​យកប្រាក់​ ​១៨ ​ម៉ឺន​ទៅ​ប្រមូលទិញ​ក្រដាសប្រឡងពីវិទ្យាល័យនានា​ ​ដើម្បី​ឱ្យសិស្ស​ហាត់​ប្រឡង​។​ ​អ្នកខ្លះនិយាយថា ធ្វើ​​បែបនេះ​គឺ​មិន​សមរម្យទេ​​ ​តែ​លោកស្រីបែរជា​និយាយថា​ ​យើង​មិន​ខ្វល់ថា​តើ​សមរម្យឬអត់ទេ​ ​យើង​ចង់​​ឱ្យតែកូនសិស្ស​កាន់តែច្រើន​ឡើងៗ​ប្រឡង​ចូល​​​សាលាល្អ​។​

  អ្នកនាង​យាយន់​ ​ជា​សិស្ស​បញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ​នារីហួភីង​ជំនាន់ទីមួយ។​ឥឡូវ​នេះ អ្នកនាង​បាន​ក្លាយជា​គ្រូនៃ​​វិទ្យាល័យ​ជនបទមួយ​ ​ជីវភាពគ្រួសារ​របស់​សិស្ស​ក្នុងថ្នាក់​សុទ្ធតែមិន​សូវ​ធូរធា​រប៉ុន្មានទេ​។​ ​មានមួយលើក​ ​ក្មេងប្រុស​ម្នាក់​បាន​ធ្លាក់ពី​គ្រែខាងលើ ​ធ្វើ​ឱ្យបាក់ឆ្អឹងដៃ​។​ ​បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកនាងយានយន់មើលឃើញគាត់​លេ​ងទូរស័ព្ទ​ដៃក្នុងបន្ទប់រៀន ​ក្រោយពីការសួរនាំទើបដឹងថា ​ទូរស័ព្ទដៃនេះគឺសិស្ស​នោះទៅខ្ចី​លុយគេ​ទិញ ​​ពេល​នឹកឃើញ​ម្តាយសិស្ស​​នោះ​ខំ​ចិញ្ចឹមកូន​យ៉ាង​លំបាក ​អ្នកគ្រូយាយន់ខឹងសម្បា​ដល់​​ចង់​វាយសិស្សនោះ​​។​ ក្នុងខណៈពេលនោះ​ ​អ្នកនាងយាយន់ស្រាប់តែ​យល់ដឹងពី​អ្នកគ្រូ Zhang Guimei ដែល​មានការ​ទាមទារយ៉ាងម៉ឺងម៉ាត់ចំពោះ​សិស្ស​ ព្រោះថា​ក្រៅពីការ​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់​ គឺគ្មាន​វិធីសាស្រ្ត​អ្វីផ្សេងទៀត​ឡើយ​។​

  ក្មេងស្រីដែល​ចូលរៀនក្នុង​សកលវិទ្យាល័យមានការ​ផ្លាស់ប្តូរ​ដ៏គួរឱ្យសប្បាយរីករាយ។​ ​លើកយកឧទាហរណ៍មួយ​ ​មានក្មេងស្រីម្នាក់​ដែលបញ្ចប់​ការសិក្សា​ប៉ុន្មានឆ្នាំមុន​ ឥឡូវបាន​ក្លាយ​ជាគ្រូពេទ្យ ​ធ្វើការ​ក្នុងមន្ទីរពេទ្យស្រុក​ដែលឃ្លាតពី​សាលា​ហួភីងមិនសូវ​ឆ្ងាយប៉ុន្មាន ​រាល់​ខែ​មានចំណូល​ពី ​៥០០០ ទៅ ​៦០០០ យាន់។​​ អំឡុងរដូវកាល​ដាំដំណាំ នាងតែង​ហៅ​ទូរស័ព្ទទៅ​ប្រាប់​ឪពុកម្តាយត្រូវ​​ដាំដំណាំ​ប្រភេទណា។ ​ពេលនិយាយដល់​សិស្ស​ម្នាក់នេះ​លោកស្រី​ Zhang Guimei ញញឹម​ដោយពេញចិត្តថា​ ​ឥឡូវ​ក្នុងផ្ទះគាត់​ ​ឪពុកម្តាយសុទ្ធតែ​សា្តប់តាម​គាត់​។

  លោកស្រី​Zhang Guimeiធ្លាប់​មាន​គ្រួសារ​ដ៏សុភមង្គល ​មាន​ប្តីដែល​​ស្រឡាញ់​គាត់​ខ្លាំង​។​ ​តែ​សោកស្តាយណាស់​ ​ប្តីគាត់​បាន​ស្លាប់​កាលពីឆ្នាំ​១៩៩៥ ។ ​កាលនោះ​គាត់​បាក់ទឹក​ចិត្ត​ខ្លាំង​ ក៏សុំទៅធ្វើការ​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​។​ ​នៅ​តំបន់ភ្នំ​នៃក្រុង​លីចាំងខេត្តយូណាន​ដែល​​គាត់​មិន​ធ្លាប់​​ស្គាល់សោះ ​គាត់​បានរកឃើញ​ថា​មាន​រឿង​អប្រក្រតីកើត​ឡើងនៅទីនេះ​។​ ​សិស្ស​ក្នុងថ្នាក់រៀន​ខ្លះ​នៅរដូវរងានៅតែពាក់ស្បែកជើង​រដូវក្តៅ ​ខ្លះ​ដាក់​អង្ករមួយ​ក្តាប់​ក្នុង​បំពង់ទឹកក្តៅនៅពេលយប់​ដើម្បីទុកជា​បាយព្រឹកថ្ងៃបន្ទាប់​។​ ​អ្វីដែល​កាន់តែ​នឹកស្មានមិន​ដល់​នោះគឺ​​តែមានសិស្សស្រីឈប់រៀន​។​ ​​ក្នុងនាមជា​នាយកកាត្តិយស​​នៃ​មណ្ឌល​សុខុមាលភាព​កុមារ​នៃស្រុកហួភីង លោកស្រី ​Zhang Guimei ប្រទះឃើញថា​ក្នុងចំណោម​ទារកដែល​ត្រូវបាន​បោះបង់ចោល ភាគច្រើនគឺទារិកា។

   ប្រឈមនឹង​បញ្ហាទាំងនេះ​ លោកស្រី ​Zhang Guimei ចង់​ចូលទៅក្នុងតំបន់​ភ្នំដោយ​ផ្ទាល់​ខ្លួន​ ដើម្បីស្វែងរកថា​ តើមាន​​រឿង​អ្វីកើតឡើង​នៅទីនោះ។ ​គាត់​ដើរ​តាមផ្លូវ​ភ្នំដ៏បត់បែង​ជិត​មួយ​ថ្ងៃ​ ​ទីបំផុត​បាន​រកឃើញ​ក្មេងស្រីដែល​បាត់ខ្លួន​ពី​សាលា។​ ​ពេល​សួរ​ថា​ហេតុអ្វី​ឈប់​រៀន ក្មេងស្រីតបថា​ប៉ាម៉ាក់បានឱ្យនាង​ភា្ជប់ពាក្យហើយ​​។​

  លោកស្រី ​Zhang Guimei បាន​យកប្រាក់ខែរបស់ខ្លួន​ទៅនិយាយ​បញ្ចុះបញ្ចូល​ឪពុក​ម្តាយ​របស់​ក្មេងស្រីទាំងយប់​ ​ទីបំផុតបាន​នាំ​ក្មេងស្រីត្រឡប់​ទៅសាលាវិញ​។​ លោកស្រី ​Zhang Guimeiតែង​តែ​និយាយ​ថា​ នឹងខិតខំ​សង្គ្រោះ​ក្មេងស្រីឱ្យបានច្រើន​តាម​លទ្ធភាព​របស់ខ្លួន​ ​ព្រោះក្នុង​ចិត្ត​គាត់​យល់ថា ​ក្មេងស្រីនៅតំបន់​ភ្នំ​ ​ការចូលរៀន​គឺអាចសង្គ្រោះ​អាយុ​ជីវិត​បាន​ ​បើ​ក្មេងស្រីទទួលបាន​ការអប់រំ គាត់​អា​ច​ផ្លាស់ប្តូរ​ជីវ​ភាពកូនចៅ​ ៣ ​ជំនាន់បាន​ ​បើ​ក្មេងស្រីមាន​ចំណេះដឹង​ ​គាត់​នឹងមិន​​បោះចង់ចោល​កូនស្រីរបស់​ខ្លួនដូចឪពុកម្តាយក្រីក្រ​គ្មាន​ចំណេះដឹងនោះទេ​​? គោលដំណងដើម​របស់លោកស្រី​ ​Zhang Guimei​ គឺដើម្បី​ដោះស្រាយ​​​ភាពវិលជុំ​ដ៏អាក្រក់​រវាង​ម្តាយ​ដែល​គញមាន​ចំណេះដឹងហើយ​​ន​កូនក៏គ្មាន​ចំណេះដឹង។

  រហូតដល់​សព្វថ្ងៃនេះ​ ​លោកស្រី​Zhang Guimeiនៅតែ​រស់នៅតែម្នាក់​ឯង​ ​ផ្ទះ​តែមួយគត់​របស់​គាត់​គឺ​គ្រែខាងក្រោម​ក្នុង​បន្ទប់ស្នាក់នៅរបស់​សិស្ស​។​ ​គាត់​ក្រោកឡើងមុនគេនៅ​រាល់​ព្រឹក​ព្រលឹម​ ​ឡើង​លើ​អគារជាន់នីមួយៗទាំងលំបាកដោយកាន់បង្កាន់ដៃនៃជណ្តើរ​ ​ដើម្បី​បញ្តេញ​ឆ្មាព្រៃ​ ​ឆ្កៃព្រៃ ឬសត្វប្រ​ចៀវ​។​

  ពីរបីឆ្នាំមុន​ លោកស្រី Zhang Guimei ចាប់ផ្តើមលើកពី​បណ្តាំចុង​ក្រោយ​របស់ខ្លួន។​ ​ក្នុង​​​វ័យ ​៦៤​ឆ្នាំ​ ​គាត់មិន​គិតពីការ​ចូលនិវត្តន៍ទេ​ ​ក្រោយពីការ​ធ្វើការយ៉ាង​នឿយហត់​អស់​ជាច្រើន​ឆ្នាំ​​​ គាត់មានជំងឺប្រចាំ​កាយ​​​រហូតដល់ទៅ ១៧​ ប្រភេទ​​ ដូចជា​​ជំងឺពុកឆ្អឹង​ ជំងឺ​ស្ទះ​សួត ជំងឺសរសៃប្រសាទ cerebellar ជាដើម​។

  សន្លាក់ដៃនីមួយ​ៗ​របស់​លោកស្រី Zhang Guimei សុទ្ធតែ​បានបិទកៅអៀក បើ​មិន​បិទ មិនអាច​កម្រើកដៃទេ​។​ ​ដៃ​ដែលមិនអាចកម្រើកតាមចិត្ត​មួយគូនេះ​ ​បាន​តំណាងឱ្យជំងឺ​ពេញខ្លួនរបស់លោកស្រី ​​Zhang Guimei ។​ ​នាយប់ថ្ងៃមួយនៅ​ខែមេសាឆ្នាំ​ ​២០១៨ ​គាត់​ស្រាប់​តែឈឺរហូតដល់​លែងដឹងខ្លួន​ ​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ស្រុក​។​ ​ចៅហ្វាយ​ស្រុក​​បានស្រូតដំណើរទៅសួរសុខទុក្ខគាត់​ ​គាត់​ចាប់​ដៃ​ចៅហ្វាយហើយ​និយាយថា​ ​ខ្ញុំចង់​យកថ្លៃបញ្ចុះសពជាមុន​ ​ខ្ញុំចង់​មើលឃើញដោយផ្ទាល់ភ្នែកថា​លុយទាំងអស់សុទ្ធតែប្រើ​សម្រាប់​ការ​រៀនសូត្រ​របស់​ក្មេងៗ។

  ចំណែកឯបុណ្យសព ​​លោក​ស្រី Zhang Guimei ថាបូជាទៅបានហើយ​​ធាតុបាចនៅ​កន្លែងណាក៍បាន​​។​ ​កូនសិស្ស​សួរថា​ ​បើ​យើង​នឹករលឹក​អ្នកគ្រូ​ ​ទៅរកអ្នកគ្រូនៅណា? កាត់​តបថា​ បើនឹកខ្ញុំនៅកន្លែងណា​ ​ខ្ញុំនៅកន្លែងនោះ​។ ពាក្យសម្តីរបស់​លោកស្រីនាយិកានេះ​ពិត​ជា​គួរឱ្យរំភើប​រហូតដល់ស្រក់​ទឹកភ្នែកមែន​។​

  ពេល​ហូបបាយ​យប់​នៃ​​វិទ្យាល័យ​នារីលួភីង​គឺ​ម៉ោង​៥កន្លះ​ល្ងាច ​រាល់ពេលនេះ ​សិស្ស​ហូបបាយ​យប់​ ​ឯលោកគ្រូអ្នកគ្រូច្រៀងចម្រៀង​«កោតសរសើរ​ពី​ផ្កាអង្គាសីលក្រហម»​ក្រោម​​​​ទង់​បក្ស​។​ ​បទចម្រៀង​នេះ​ជា​បទចម្រៀង​ប្រធានបទ​នៃល្ខោន​អូប៉េរ៉ា​«បងស្រីជាំង»​ ជារឿង​រ៉ាវនៃ​សមាជិក​បក្ស​កុម្មុយនិស្តចិន​ដ៏អង់អាចក្លាយហាន​ក្នុង​សម័យសង្គ្រាម​។​​​ យូរៗ​ទៅ សិស្ស​ទាំងឡាយក៏សុទ្ធតែ​ចេះ​ច្រៀង​ដែរ​។​

  បងស្រីជាំងជា​វីរជន​ក្នុងចិត្ត​របស់លោកស្រី ​​​Zhang Guimei ​គាត់​បាន​យកជាគំរូអប់រំ​ក្មេង​ស្រីទាំងអស់។​ ​ភាពឯករាជ្យ​ ខិតខំ​​តស៊ូ និង​ភាពមុតមាំ​ដែល​អ្នកគ្រូអប់រំ​ក្មេងស្រី​ សុទ្ធ​តែ​ជា​ចរិត​លក្ខណៈរបស់បងស្រីជាំង​។ ​ក្នុងរដូវ​ក្តៅឆ្នាំ​២០១៨ ​អ្នកចម្រៀងឈ្មោះ​​ស៊ុន​ សៀវឡាន​​ បានទៅ​សម្តែង​ល្ខោន​អូប៉េរ៉ារឿង​បងស្រីជាំង​នៅ​វិទ្យាល័យនារីលួភីង​ ​ក្រោយពី​បញ្ចប់​ការ​សម្តែង ​អ្នកនាងស៊ុន​ សៀវឡាន និង​លោកស្រី Zhang Guimei ​បាន​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​​ក្នុង​ទីធា្លសាលារៀន​ ​ពេល​នោះ​ លោកស្រី Zhang Guimei ​បាន​យកក្បាលនៅ​ផ្អែកលើស្មារបស់ស៊ុន​ សៀវឡាន។  អ្នកនាងស៊ុន​ សៀវឡាន​ឈប់នៅស្ងៀម​ ខណៈនោះ​ ​អ្នកនាង​ស៊ុន សៀឡានជា​​ជំនឿចិត្ត​របស់លោកស្រី ​Zhang Guimei៕