គិតត្រឹមយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមម៉ោង ០ ដល់ ម៉ោង២៤ តាមរបាយការណ៍ពីគណៈកម្មការសុខាភិបាលខេត្តយូណាន ខេត្តយូណានរកឃើញអ្នកឆ្លងជំងឺថ្មីកូវីដ១៩ ចំនួន ៣ ករណីក្នុងស្រុក(ជនជាតិចិន ២ ករណី ជនជាតិមីយ៉ាន់ម៉ា ១ ករណី) និងករណីនាំចូលពីបរទេសចំនួន ៥ ករណី ។
អ្នកក្រុងរឺលីរស់នៅយ៉ាងមានរបៀបរៀបរយ ។
តាមរបាយការណ៍បានឱ្យដឹងថា អ្នកឆ្លងជំងឺថ្មីកូវីដ១៩ ចំនួន ៣ ករណីក្នុងស្រុកបានត្រូវរកឃើញក្នុងដំណើរការធ្វើតេស្តរកជំងឺកូវីដ១៩របស់អ្នកស្នាក់នៅក្រុងរឺលីទាំងអស់ ។ ក្រោយពីរកឃើញអ្នកឆ្លងជំងឺថ្មីកូវីដ១៩ គ្រូពេទ្យបានបញ្ជូនអ្នកឆ្លងជំងឺថ្មីទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់ ។
អ្នកក្រុងរឺលីរស់នៅយ៉ាងមានរបៀបរៀបរយ ។
ក្រៅពីនេះ គិតត្រឹមយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមម៉ោង ០ ដល់ ម៉ោង២៤ ខេត្តយូណានរកឃើញ អ្នកឆ្លង ជំងឺថ្មីកូវីដ១៩ ចំនួន ៥ ករណីនាំចូលពីបរទេស (៣ករណីមកពីប្រទេសមីយ៉ាន់ម៉ា ៣ករណីមកពីឥណ្ឌូនេស៊ី) ករណីទាំង ៥ នេះជាជនជាតិចិន ។
អ្នកក្រុងរឺលីរស់នៅយ៉ាងមានរបៀបរៀបរយ ។
គិតត្រឹមយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមម៉ោង ២៤ ខេត្តយូណានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៦៤ ករណី (រកឃើញក្នុងស្រុកចំនួន ៣ នាក់ នាំចូលពីបរទេសចំនួន ៦១ នាក់ ) អ្នកឆ្លងជំងឺកូវីដ១៩គ្មានសញ្ញាឆ្លងចំនួន ១២ នាក់ (នាំចូលពីបរទេស) អ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ព្យាបាលនៅក្នុងមន្ទីរពេទ្យ ។
អ្នកក្រុងរឺលីកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ ។
តាមតម្រូវការគ្រប់គ្រងជំងឺកូវីដ១៩ តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ៨ អ្នកស្នាក់នៅតំបន់ក្រុងរឺលី តំបន់វ៉ាទីងទាំងអស់ចាប់ផ្តើមធ្វើតេស្តរកជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទទួលខុសត្រូវរាល់ចំណាយនានា ។ តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ៨ អ្នកមិនចាំបាច់នឹងមិនអនុញ្ញាតចូលក្នុងក្រុងរឺលី ស្ពានជីកាំន ។
អ្នកបកប្រែ៖刘蓉