នៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចង្អុលបង្ហាញថា បើគ្មានបក្សកុម្មុយនិស្តចិនក៏គ្មានប្រទេសចិនថ្មី និងការស្តារឡើងវិញដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដែរ។ ប្រវត្តិសាស្ត្រនិងប្រជាជនចិនបានជ្រើសរើសបក្សកុម្មុយនិស្តចិន ដូចនេះចាំបាច់ត្រូវតែប្រខ្ជាប់នូវការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិន។
លោកគូសបញ្ជាក់ថា ការដឹកនាំរបស់បក្សកុម្មុយនិស្តចិនជាលក្ខណៈពិសេសនស សារធាតុដើមនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន និងជាឧត្តមភាពធំបំផុតនៃរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ជា មូលដ្ឋានគ្រឹះនិងជាសសៃឈានមនៃបក្សនិងប្រទេសជាតិ ជាអ្វីដែលផ្តល់ផលប្រយោជន៍និងជាជោគវាសនារបស់ប្រជាជននៃគ្រប់ជនជាតិទូទាំងប្រទេសចិន។ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នូវការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស លើកកម្ពស់ជាបន្តបន្ទាប់នូវកម្រិតកាន់អំណាចតាមបែបវិទ្យាសាស្រ្ត កាន់អំណាចដោយប្រជាធិបតេយ្យ និងកាន់អំណាចតាមច្បាប់៕