កាលពីថ្ងៃទី៥ខែកក្កដា អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្កដាខាងមុខនេះ។កិច្ចប្រជុំលើកនេះនឹងពិនិត្យពិភាក្សានូវសំណើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកប្រចាំឆ្នាំ ២០២០ និងឆ្នាំ ២០២១ ។តាមការប៉ាន់ប្រមាណថា បញ្ជីបេតិកភណ្ឌពិភពលោក” និងបញ្ជីឈ្មោះផ្សេងទៀតនឹងត្រូវធ្វើបច្ចុប្បន្នភាពដ៏សំខាន់។
បន្ទាប់ពីពិធីបើក កិច្ចប្រជុំនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នេះជាលើកដំបូងហើយ ដែលអង្គការយូណេស្កូពិនិត្យពិភាក្សាសំណើដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌពិភពលោកតាមប្រព័ន្ធវីដេអូ។