នៅយប់ថ្ងៃទី៦ ខែកក្កដា លោកស៊ីជីនភិង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តចិននិងមេដឹកនាំនៃគណបក្សនយោបាយពិភពលោក ព្រមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។
ថ្លែងក្នុងសុន្ទរកថា លោកស៊ីជីនភីងបានគូសបញ្ជាក់ថា យុគសម័យធំត្រូវការនិម្មាបនកម្មធំ រីឯនិម្មាបនកម្មធំត្រូវការចិត្តទូលាយ។ បើយើងមើលពីជ្រុងដែល “ចាត់ទុកប្រទេសខ្លួនជាអាទិភាព” នោះពិភពលោកមានភាពចង្អៀតណាស់ ហើយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅគ្រប់ពេលវេលា បើយើងមើលពីជ្រុងដែលរួមវាសនាតែមួយ នោះពិភពលោកមានភាពធំទូលាយណាស់ ហើយមានកាលានុវត្តភាពសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។