កាលពីយប់ថ្ងៃទី ៧ ខែកក្កដា លោកXiJinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកMitsotakis នាយករដ្ឋមន្ត្រីក្រិក ។
ថ្លែងក្នុងកិច្ចសន្ទនា លោកXi Jinping បានបញ្ជាក់ថា ភាគីទាំងពីរគួរតែបន្តយោគយល់និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកលើបញ្ហាសិទ្ធិនិងផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នានិងបញ្ហាយកចិត្តទុកដាក់ដូចគ្នា ដើម្បីធ្វើជាគំរូមេត្រីភាពនិងមានទំនុកចិត្តសម្រាប់សហគមន៍អន្តរជាតិ ធ្វើឱ្យមានភាពស៊ីជម្រៅនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងកិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ក្នុងន័យប្រមូលផ្តុំនូវគំនិតឯកភាពរួមនិងកម្លាំងសម្រាប់ជំរុញសន្តិភាពនិងវឌ្ឍនភាពពិភពលោក ។
ជាការឆ្លើយតប លោក Mitsotakis បានរំពឹងទុកថា អាចចាត់ទុកខួប ១៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរជាកាលានុវត្តភាពសម្រាប់ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងវិស័យផ្សេងៗ ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតងជាដើម ក៏ដូចជាបង្កើនកិច្ចសន្ទនានិងការរៀនសូត្រពីគ្នាផ្នែកអរិយធម៌ រួមសហការគ្នាដើម្បីអនុវត្តឱ្យបានល្អនូវគម្រោងសំខាន់ៗដែលភាគីទាំងពីបានឯកភាពរួច ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនកាន់តែធំថែមទៀត ។