តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិនបានដាក់ចេញសមិទ្ធផលច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធរបបថ្នាក់ជាតិចំនួន ២៧៨

2021-07-08 15:27:07 |ប្រភព:CRI

  កាលពីថ្ងៃទី ៦ ខែកកក្កដា អ្នក​ទទួល​ខុសត្រូវ​ពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម​ចិន​បាន​ថ្លែងថា ក្នុង​រយៈពេលជិត ៨ ឆ្នាំ​មក តំបន់​ពិសោធន៍​​ពាណិជ្ជកម្ម​សេរី​ចិនបាន​ដាក់ចេញ​នូវ​សមិទ្ធផល​ច្នៃប្រឌិតថ្មី​ផ្នែក​ប្រព័ន្ធ​របបថ្នាក់ជាតិចំនួន ២៧៨ ​ ។ តទៅថ្ងៃក្រោយ នឹង​បន្ត​ជំរុញ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​នានា​ឱ្យ​បន្ត​ដើរតួនាទី​​ជា​ "វាលពិសោធន៍"ក្នុង​ការ​ធ្វើកំណែទម្រង់​ សំដៅ​ជំរុញ​ការ​បង្កើតនិម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ។

  លោក​ChenHong អនុប្រធាន​នាយកដ្ឋាន​កំពង់ផែ​និង​តំបន់​ពាណិជ្ជកម្ម​សេរី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើកឡើង​ថា ក្នុង​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​នានាបាន​ធ្វើ​ការ​ស្វែងរក​យ៉ាងស៊ីជម្រៅ​និងហ៊ាន​​អនុវត្ត​ជាក់ស្តែង​ ដោយ​​​​​​​ទទួលបានសមិទ្ធផលដ៏ច្រើន​​​លើវិស័យមួយចំនួន​ ដូចជាកិច្ចសម្រួល​និង​សេរីភាព​នៃ​​ការវិនិយោគ​ ធ្វើ​កិច្ចសម្រួល​​ពាណិជ្ជកម្ម​​ ​ធ្វើការ​បើកចំហនិងច្នៃប្រឌិតថ្មីខាងហិរញ្ញវត្ថុ គ្រប់គ្រងការ​អនុវត្ត​និង​ក្រោយការ​អនុវត្ត​ និង​ធ្វើកិច្ចសម្រួលខាងការប្រាស្រ័យទាក់ទងបុគ្គលិកទៅមក​ជាដើម ៕