គណៈកម្មាធិការកណ្តាលនៃសហព័ន្ធស្វយ័ភាពប្រជាធិបតេយ្យតៃវ៉ាន់ធ្វើកិច្ចប្រជុំសន្ទនាដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន

2021-07-08 15:27:41 |ប្រភព:CRI

  នៅព្រឹក​ថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងប៉េកាំង គណៈកម្មាធិការកណ្តាលនៃ​សហព័ន្ធស្វ័យភាព​ប្រជាធិបតេយ្យ​តៃវ៉ាន់បាន​​​​ធ្វើកិច្ចប្រជុំ​សន្ទនា​ដើម្បីអបអរសាទរ​ខួប ១០០ ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្ត​ចិន ។ លោកស្រី​Su Hui អនុប្រធានសភាប្រឹក្សានយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​និង​ជា​ប្រធាន​គណៈកម្មាធិការកណ្តាលនៃ​​​សហព័ន្ធស្វ័យភាព​​ប្រជាធិបតេយ្យ​តៃវ៉ាន់បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ព្រមនិង​ថ្លែងសុន្ទរកថា​ ។

  លោកស្រី​Su Huiបាន​លើកឡើង​ថា ​​ក្នុង​ដំណើរ​ដ៏​ត្រចះត្រចង់​រយៈពេល ៧៤ ឆ្នាំ​ដែល​សហព័ន្ធស្វ័យភាព​​ប្រជាធិបតេយ្យ​តៃវ៉ាន់​និង​បក្សកុម្មុយនិស្ត​ចិន​បានរួមសាមគី្គនិងរួមសហការ​គ្នា​ធ្វើការ​តស៊ូ​ បាន​បន្សល់​ទុក​នូវ​បទពិសោធន៍​ដ៏មានតម្លៃនិងគំនិតផ្តួចផ្តើម​​ដ៏សំខាន់ ពោលគឺ​ចាំបាច់ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​ ដើរ​តាម​ផ្លូវ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិន​យ៉ាង​មុតមាំ ចាំបាច់​ត្រូវតែ​ប្រកាន់ខ្ជាប់​រហូត​នូវ​របប​សហការ​គ្នា​និងប្រឹក្សា​កិច្ចការនយោបាយ​ដោយ​ពហុបក្ស​ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​ ចាំបាច់ត្រូវតែ​ប្រកាន់ខ្ជាប់​ការ​បង្ហាញ​នូវ​លក្ខណៈពិសេស​និង​ឧត្តមភាព​ពាក់ព័ន្ធនៃ​តំបន់​​តៃវ៉ាន់ ខិតខំ​ឱ្យ​អស់ពីលទ្ធភាព​ដើម្បី​ជំរុញ​ការ​បង្រួបបង្រួមជាតិ ចាំបាច់ត្រូវតែ​ប្រកាន់​ខ្ជាប់​រហូត​នូវ​ការ​ចូលរួម​កិច្ចការ​នយោបាយ​និង​បំពេញភារកិច្ច​យ៉ាងផ្ចិតផ្ចង់ ដើរតួនាទី​នៃ​គណបក្សចូលរួម​កិច្ចការនយោបាយ​យ៉ាង​ប្រាកដប្រជា ចាំបាច់​ត្រូវតែ​ប្រកាន់​ខ្ជាប់​រហូត​នូវ​ការ​បង្កើន​កិច្ចកសាងសមត្ថភាព​ផ្ទាល់​​ខ្លួន ដើម្បី​កសាង​នូវ​គុណវុឌ្ឍិបក្សចូលរួម​កិច្ចការនយោបាយ​ដែលសម​ស្របទៅតាម​តម្រូវការ​នៃ​យុគសម័យ​ថ្មី ៕