កាលពីថ្ងៃទី ៨ ខែកក្កដា លោកXiJinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះខួប៥ឆ្នាំនៃការបង្កើតមូលនិធិជំនួយកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងវិទ្យាស្ថានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃប្រទេសកំពុងអភិវឌ្ឍន៍ ។
លោកXiJinping បានបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទសកំពុងអភិវឌ្ឍន៍ទាំងឡើយ ដើម្បីបញ្ចេញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ថែមមួយកម្រិតទៀត និងដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍ ។ លោកបានរំពឹងទុកថា មូលនិធិជំនួយកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នឹងអាចបន្តជួយជំរុញឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានការរីកចម្រើនប្រកបដោយស្ថិរភាព ឯវិទ្យាស្ថានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៃប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងឱ្យបានល្អនូវមូលដ្ឋានបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់និងវេទិកាផ្លាស់ប្តូរការសិក្សាស្រាវជ្រាវសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរួមចំណែកកាន់តែសំខាន់ក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។