តំណាងចិនបានថ្លែងក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ចិននឹងរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការឱ្យទៅជាព្រឹក្តិការណ៍ដ៏ឱឡារិកមួយលើកដែលមានភាពសន្សំសំចៃ សុវត្តិភាពនិងអស្ចារ្យ

2021-07-09 16:36:03 |ប្រភព:CRI

  កាលពីថ្ងៃទី៧ ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំលើកទី ​៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចពិភាក្សាក្រោមប្រធានបទពិសេសស្តីពី“ការជំរុញសិទ្ធិមនុស្សនៃយុវជនតាមរយៈឧត្តមគតិខាងកីឡានិងកីឡាអូឡាំពិក”។ លោកChenxu ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅក្រុងហ្សឺណែវនៃអង្គការសហប្រជាជាតិបានថ្លែងសុន្ទកថាដោយលើកឡើងថា ចិននឹងរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការប្រកួតកីឡាអូឡាំពិករដូវរងាជនពិការឱ្យទៅជាព្រឹក្តិការណ៍ដ៏ឱឡារិកមួយលើកដែលមានភាពសន្សំសំចៃ សុវត្តិភាពនិងអស្ចារ្យ។

  តំណាងរុស្ស៊ី​ វ៉េណេស៊ុយអេឡានិងនេប៉ាល់ជាដើមបានសម្តែងការប្រឆាំងចំពោះការធ្វើនយោបាយធូបនីយកម្មកីឡារបស់ប្រទេសមួយចំនួន។ តំណាងវ៉េណេស៊ុយអេឡាក៏បានលើកឡើងទៀតថា ក្នុងនាមជាក្រុងមួយគត់ដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉េកាំងបានរួមចំណែកយ៉ាងពិសេសក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិ៕