ក្រសួងពាណិជ្ជកម្ម​ចិនសម្តែង​ការប្រឆាំង​ជាដាច់ខាត​ចំពោះការដែល​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​តួអង្គសេដ្ឋកិច្ចពិត​ចំនួន២៣របស់ចិន​ក្នុង “បញ្ជីតួ​អង្គសេដ្ឋកិច្ចពិត”​ដែលដាក់កំហិត​លើការនាំចេញ​​​

2021-07-12 17:31:13 |ប្រភព:cri

  ទាក់ទិននឹង​ករណីដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិកបានដាក់​បញ្ចូល​តួអង្គសេដ្ឋកិច្ច​ពិតចំនួន២៣​របស់ចិន​ក្នុង “បញ្ជីតួអង្គ​សេដ្ឋកិច្ចពិត”​ដែល​ដាក់កំហិត​លើ​ការនាំចេញ​នៅពេល​ថ្មីៗកន្លងទៅនេះ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន​បានថ្លែង​នៅពេលឆ្លើយ​សំណួររបស់​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី១១ខែ​កក្កដាថា​ ភាគីអាមេរិក​ធ្វើឱ្យគំនិត​សន្តិសុខជាតិ​ក្លាយជា​រឿងមិនមធ្យ័ត​ ប្រើប្រាស់​វិធានការ​ដាក់កំហិត​ការនាំចេញ​ដោយផ្តេសផ្តាស​ មិនអើពើនឹង​ការពិតជាក់ស្តែង​ ដោយ​ដាក់បញ្ចូល​តួអង្គសេដ្ឋកិច្ចពិត​ចំនួន២៣របស់ចិន​​ក្នុង “បញ្ជីតួអង្គ​សេដ្ឋកិច្ចពិត​”ម្តងទៀត​ក្រោមលេស​“សិទ្ធិមនុស្ស”​ ។ នេះជា​ការគាបសង្កត់​ដោយគ្មាន​ហេតុផល​ទៅលើ​សហគ្រាសចិន​ ជាការបំផ្លាញ​ដ៏ធ្ងន់ធ្ងរចំពោះ​ក្បួនច្បាប់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ​ ភាគីចិន​ប្រឆាំងជាដាច់​ខាតចំពោះ​រឿងនេះ ។ ​ភាគីអាមេរិក​គួរតែកែតម្រូវ​ទង្វើខុស​ឆ្គងភ្លាម ។ ​ប្រទេសចិន​នឹងចាត់​វិធានការដ៏​ចាំបាច់ ដើម្បី​គាំពារសិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់ភាគីចិន​យ៉ាងមុតមាំ ។