ថ្ងៃទី១២ ខែកក្កដា សន្និសីទលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពី “ការអភិវឌ្ឍបានរួមចំណែកដល់ការទទួលបានសិទ្ធិមនុស្សគ្រប់យ៉ាង”ដែលលើកឡើងដោយប្រទេសចិន ។សេចកី្តសម្រេចចិត្តនេះបានរំលឹកឡើងវិញពីការដែលការអភិវឌ្ឍបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញការទទួលបានសិទ្ធិមនុស្សគ្រប់យ៉ាង គោលដៅនៃការអភិវឌ្ឍគឺបង្កើនសុភមង្គលរបស់មនុស្សគ្រប់រូប បណ្តាប្រទេសនានាគួរតែបំពេញបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ។ សេចក្តីសម្រេចចិត្តនេះសាទរចំពោះបណ្តាប្រទេសនានាធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងវិស័យជំរុញការអភិវឌ្ឍជានិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រជាដើម ក៏ដូចជាការទទួលបានសមិទ្ធផលដ៏សំខាន់ ។
ក្នុងសន្និសីទនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រែយ៍នៅអង្គការសហប្រជាជាតិក្រុងហ្សឺណែវបានធ្វើបទបង្ហាញពីសេចកី្តព្រាងនៃសេចក្តីសម្រេចចិត្តនេះ ហើយបានថ្លែងថា ការអភិវឌ្ឍជាប្រធានបទជានិរន្តរ៍នៃសង្គមមនុស្សជាតិ ជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ មានតែធ្វើការអភិវឌ្ឍឱ្យបានកាន់តែល្អ ទើបអាចជំរុញនិងការពារសិទ្ធិមនុស្សឱ្យបានកាន់តែល្អ ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងការទទួលបានសិទ្ធិមនុស្សនៃបណ្តាប្រទេសនានា ។ ប្រឈមនឹងបញ្ហាយ៉ាងតានតឹង បណ្តាប្រទេសនានាត្រូវបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ចាប់ដៃគ្នាដើម្បីយកឈ្នះលើជំងឺឆ្លង ព្រមពេលជាមួយគ្នានេះ គួរខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍជានិរន្តរភាព ជាពិសេស បង្កើនកម្លាំងកាត់បន្ថយភាពក្រីក្រ ដើម្បីពុះពារការរីករាលដាលនៃជំងឺកូវីដ១៩ និងកាត់បន្ថយផលវិបាកទៅលើជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសនានា ។
តំណាងនៃប្រទេសវ៉េណេស៊ុយអេឡា ប៉ាគីស្ថាន គុយបា និងកាមេរូនជាដើមបានថ្លែងសុន្ទរកថា ដោយកោតសរសើរចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដ៏សំខាន់ដែលប្រទេសចិនបានលើកឡើងនោះ ៕