វ៉ាក់សាំងស៊ីណូហ្វាមនិងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំងរបស់ “កម្មវិធី COVAX”

2021-07-13 17:37:56 |ប្រភព:CRI

  ថ្ងៃទី​១២ ខែ​កក្កដា តាម​ម៉ោង​ក្នុង​តំបន់ សម្ព័ន្ធសកល​សម្រាប់​​វ៉ាក់សាំង​និងការ​ចាក់​ថ្នាំ​បង្ការ​​បាន​ប្រកាស​ថា   ​ក្រុមហ៊ុន SINOPHARM របស់​ប្រទេស​ចិន​និង​ក្រុមហ៊ុន SINOVACនៃ​ក្រុង​ប៉េកាំងបាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបតិ្តការ​ស្តីពីការ​ផ្គត់ផ្គង់វ៉ាក់សាំង​ជា​មួយ“កម្មវិធី COVAX”ដោយឡែក​ពីគ្នា ។ អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​នេះ ចាប់ពីខែ​កក្កដា​តទៅ ក្រុម​ហ៊ុន​ទាំង​ពីរនេះ​នឹង​ផ្តល់​វ៉ាក់សាំង​ដល់“កម្មវិធី COVAX” ដើម្បីប្រើ​ប្រាស់​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ១៩​នៃប្រទេ​សកំពុង​អភិវឌ្ឍន៍ ប្រការនេះ​នឹង​មាន​អំណោយ​ផល​ដល់​ការ​បន្ធូរ​បន្ថយសភាពការណ៍​ខ្វះខាត​​វ៉ាក់សាំង​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​ប្រឈម​ ក្នុង​ន័យ​ជំរុញឱ្យ​បាន​​ស្មើភាព​និង​ភាពអាច​ទទួល​បានក្នុង​ការ​ចែក​ចាយ​វ៉ាក់សាំង ៕