ក្នុងកិច្ចប្រជុំលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បញ្ហាពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍ជាប្រព័ន្ធរបស់ប្រទេសលោកខាងលិចទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីសភាពការណ៍ពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី១៣ខែកក្កដា។
លោកZhaoLijianបានថ្លែងថា នៅថ្ងៃទី១២ខែកក្កដា កិច្ចប្រជុំលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចសន្ទនាស្តីពីការការពារសិទ្ធិមនុស្សរបស់ជនជាតិអាហ្រ្វិកនិងពលរដ្ឋដើមកំណើតអាហ្រ្វិក ប្រទេសកំពុងអភិវឌ្ឍន៍បាននាំគ្នាថ្កោលទោសចំពោះបញ្ហាពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍ជាប្រព័ន្ធ ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកម្លាំងបង្រ្កាបការរើសអើងនិងកម្លាំងហិង្សាដែលសំដៅចំពោះពលរដ្ឋដើមកំណើតអាហ្រ្វិកនិងដើមកំណើតអាស៊ី។
ប្រទេសចិនដាស់តឿនប្រទេសលោកខាងលិចពាក់ព័ន្ធឱ្យឆ្លើយតបដោយលម្អិតនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ពិចារណាពីកំហុសរបស់ខ្លួននិងចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីដោះស្រាយបញ្ហាពូជសាសន៍និយមនិងបញ្ហារើសអើងពូជសាសន៍ជាប្រព័ន្ធ ដែលមិនត្រឹមតែត្រូវធ្វើរឿងជាក់ស្តែងដើម្បីជំរុញនិងការពារសិទ្ធិមនុស្សរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវធ្វើរឿងល្អៗមួយចំនួនដើម្បីជំរុញការអភិវឌ្ឍយ៉ាងរឹងមាំនៃកិច្ចការសិទ្ធិមនុស្សអន្តរជាតិផងដែរ៕