មហាសន្និបាតបណ្តាញអ៊ីនធើណេតនៃប្រទេសចិនឆ្នាំ ២០២១ ដែលរៀបចំដោយសមាគមន៍បណ្តាញអ៊ីនធើណេតរបស់ចិនបានធ្វើឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ។ 《របាយការណ៍អំពីការអភិវឌ្ឍបណ្តាញអ៊ីនធើណេតរបស់ចិន(២០២១)》ដែលបានចេញផ្សាយក្នុងមហាសន្និបាតលើកនេះបានបង្ហាញថា នៅឆ្នាំ ២០២០ ឧស្សាហកម្មបណ្តាញអ៊ីនធើណេតរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតមានចំនួនកើនឡើងដោយនឹងនរ ។ គិតរហូតដល់ដំណាច់ឆ្នាំ ២០២០ អ្នកប្រើប្រាស់ប្រព័ន្ធ ៥ G របស់ចិនមានចំនួនលើសពី ១៦០ លាននាក់ដែលស្មើនឹង ៨៩ ភាគរយនៃអ្នកប្រើប្រាស់ប្រព័ន្ធ ៥ G សរុបនៅទូទាំងពិភពលោក ។
យោងតាមរបាយការណ៍នេះបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចំនួនអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតរបស់ចិនមានចំនួនដល់ទៅ ៩៨៩ លាននាក់ ហើយអត្រានៃការប្រើប្រាស់បណ្តាញអ៊ីនធើណេតបានឡើងដល់ ៧០.៤ ភាគរយ ៕