នាថ្ងៃទី ១៤ ខែកក្កដា ស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា ខេត្ត Cape នៃប្រទេសប៉ាគីស្ថានបានកើតឡើងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដែលធ្វើឱ្យបុគ្គលិកចិនចំនួន ៩ នាក់បាត់បង់ជីវិត និង ២៨ នាក់រងរបួស ។
ស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថានបានថ្លែងថា នាថ្ងៃទី ១៤ ខែកក្កដា ម៉ោង ៧ ម៉ោងនៅប៉ាគីស្ថាន(ម៉ោង ១០ នៅក្រុងប៉េកាំង) រថយន្តដឹកជញ្ជូនបុគ្គលិកក្នុងគម្រោងស្ថានីយវារីអគ្គិសនីDasuនៅខេត្តCape ដែលក្រុមហ៊ុនចិនទទួលការសាងសង់បានរងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក។ សព្វថ្ងៃនេះ ភាគីប៉ាគីស្ថានកំពុងធ្វើការស៊ើបអង្កេតសំណុំរឿង ។
ក្រោយពីការកើតឡើងរឿងនេះ ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានបានដាក់ចេញផែនការយ៉ាងឆាប់បំផុត គឺទាក់ទងជាមួយស្ថានប័នពាក់ព័ន្ធដូចជាយោធា ក្រសួងការបរទេស ក្រសួងមហាផ្ទៃជាដើម ទាមទារឱ្យភាគីប៉ាគីស្ថានសង្គ្រោះ និងការព្យាបាលដោយពេញលេញ ហើយគាំពារយ៉ាងប្រាកដប្រជានូវសន្តិសុខរបស់បុគ្គលិកចិនក៏ដូចជាស្ថាប័ននិងគម្រោងរបស់ចិន និងធ្វើការស៊ើបអង្កេតសំណុំរឿងក្នុងពេលឆាប់ៗ ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានបានថ្លែងថា ប្រទេសចិនមានការភ្ញាក់ផ្អើល និង សម្តែងការថ្កោលទោសចំពោះរឿងនេះ ព្រមទាំងរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកចិនបាត់បង់ជីវិត និងសួរសុខទុក្ខចំពោះបុគ្គលិកចិនដែលរងរបួស ភាគីចិននិងប៉ាគីស្ថាននឹងដោះស្រាយកិច្ចការក្នុងរឿងនេះរួមគ្នា ។
អ្នកបកប្រែ៖刘蓉