លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី១៥ខែកក្កដាថា តាមសេចក្តីអញ្ជើញរបស់លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៦ខែកក្កដានៅក្រុងប៉េកាំង ។
សន្និសីទលើកនេះប្រារព្ធធ្វើក្រោមការផ្តួចផ្តើមគំនិតរបស់ប្រទេសនូវែលហ្សេឡង់ដែលជាម្ចាស់ផ្ទះនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំនេះ ដែលមានប្រធានបទ “ក្នុងបរិបទជំងឺកូវីដ១៩ តើតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្តាប់ជាប់ឱកាសយ៉ាងដូចម្តេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទប់ទល់នឹងវិបត្តិសុខាភិបាល ពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាតាំងមូលដ្ឋានកាន់តែល្អប្រសើរសម្រាប់ការអភិវឌ្ឍនៅពេលអនាគត” ។