ទស្សនិកជនដែលចូលទស្សនាពិធីបើកនៃការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូមានលទ្ធភាពត្រូវកាត់ចំនួនបន្ថយម្តងទៀត

2021-07-16 14:57:14 |ប្រភព:CRI

  តាម​ការផ្សាយ​ដំណឹង​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ក្យូដូ​របស់​ជប៉ុន​កាលពីថៃ្ងទី​ ១៥​ ខែ​កក្កដា ​ឱ្យ​ដឹង​ថា ​តាម​ការបង្ហើយ​របស់​អ្នក​មានប្រភព​ព័ត៌មាន​បានឱ្យដឹងថា ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡាអូឡាំពិក​ក្រុងតូក្យូ​កំពុង​គិតពិចារណា​ពី​ការ​កាត់​បន្ថយ​បន្ថែមទៀត​នូវ​ចំនួន​ទស្សនិកជន​ដែល​នឹង​ចូល​ទស្សនា​ពិធីបើក​នៃ​ការ​ប្រកួត​ពី​ចំនួន ​១០០០០ ​នាក់​ដែលជា​ចំនួន​ត្រូវ​ព្យាករណ៍​ទុក​ជា​មុន​ទៅ​ដល់​ចំនួន​មិនលើសពី ​១០០០ ​នាក់ ​ហើយ​គ្រាន់តែ​ឱ្យ​ទស្សនិកជន​VIP​និង​ភ្ញៀវ​បរទេស​កិត្តិយស​ចូលទស្សនា ​។​

    សូម​បញ្ជាក់ថា ​តាមការកំណត់ ​ពិធីបើក​នៃ​ការ​ប្រកួតកីឡា​អូឡាំពិក​ក្រុងតូក្យូ​នឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃទី ​២៣ ​ខែកក្កដា​ខាង​មុខ​នេះ​នៅ​កីឡដ្ឋានជាតិ​ក្រុងតូក្យូ ​៕​