ថ្ងៃទី១៥ខែកក្កដា គណៈកម្មាធិការអំពីហេតុការណ៍ជាយថាហេតុនៃអង្គការសុខភាពពិភពលោកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ការរាតត្បាតនៃជំងឺកូវីដ១៩មិនទាន់បញ្ចប់នៅឡើយ។ក្នុងពេលជាមួយគ្នានេះ ប្រហែលនឹងលេចចេញវីរុសកូវីដ១៩បម្លែងថ្មីដែលកាន់តែមានគ្រោះថ្នាក់និងកាន់តែពិបាកគ្រប់គ្របាន ព្រមទាំងនឹងរីករាលដាលនៅទូទាំងពិភពលោក។
គណៈកម្មាធិការនេះបានបង្ហាញថា ប្រទេសដែលទទួលបានអាទិភាពខាងវ៉ាក់សាំងជំងឺកូវីដ១៩និងមានប្រភពប្រព័ន្ធសុខាភិបាលដ៏គ្រប់គ្រាន់ កំពុងប្រឈមនឹងសម្ពាធពីការបើកទូលាយសង្គមជាថ្មីឡើងវិញដោយគ្រប់ជ្រុងជ្រោយនិងបន្ធូរបន្ថយវិធានការដាក់កំហិតពាក់ព័ន្ធ រីឯប្រទេសដែលខ្វះខាតវ៉ាក់សាំងជំងឺកូវីដ១៩វិញ កំពុងឆ្លងកាត់ការឆ្លងជំងឺរលកថ្មី ទំនុកចិត្តពីសាធារណជនត្រូវបំផ្លាញ ការធ្វើពហិកាចំពោះវិធានការដាក់កំហិតមានភាពកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចមានភាពកាន់តែអាក្រក់ទៅៗ នៅប្រទេសមួយចំនួន រហូតដល់បានលេចចេញបញ្ហាដូចជាសង្គមមានភាពច្របូកច្របល់ទៀតផង។
អ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ម្តងទៀតថា ការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ថែរក្សាអនាម័យដៃនិងរក្សាខ្យល់អាកាសចេញចូលឱ្យបានគ្របគ្រាន់ នៅតែជាគន្លឹះសម្រាប់កាត់បន្ថយការរីករាលដាល់នៃវីរុសដដែល ៕