ថ្ងៃទី ១៨ ខែកក្កដា មហាសន្និបាតគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤៤ បានអនុម័តលើ«សេចក្តីប្រកាសក្រុង Fuzhou » ព្រមទាំងរំលឹកឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាភាពចាំបាច់នៃការរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង រួមគ្នាចាត់ប្រតិបត្តិការដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
«សេចក្តីប្រកាសក្រុង Fuzhou »បានលើកឡើងថា សម្បត្តិបេតិកភណ្ឌពិភពលោកជារតនវត្ថុផ្នែកវប្បធម៌និងធម្មជាតិ ដែលបានរួមចំណែកជាវិជ្ជមានសម្រាប់ការជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌ទីទៃគ្នា សន្តិភាពពិភពលោកនិងការអភិវឌ្ឍដោយចីរភាព ហើយគូសបញ្ជាក់ពីការឆ្លើយតបនឹងបញ្ហាប្រឈមប្រពៃណីនិងមិនមែនប្រពៃណីគ្រប់បែបយ៉ាងដោយសមរម្យ និងាករអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកវាជាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។
«សេចក្តីប្រកាសក្រុង Fuzhou »បានអំពាវនាវឱ្យធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស្អិតល្មួតក្នុងក្របខណ្ឌពហុភាគីនិយម បង្កើនការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសកំពុងអាហ្វ្រិកនិងប្រទេសកោះតូចៗ ក៏ដូចជាបង្កើនការអប់រំផ្នែកបេតិកភណ្ឌពិភពលោក ផ្នែកចែករំលកចំណេះដឹង និងផ្នែកប្រើប្រាស់បច្ចេកវិទ្យាថ្មីផងរ៕