សៀវភៅ «សុន្ទរកថារបស់លោក Xi Jinping ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន» ជា ៦ ភាសា រួមទាំង ភាសារុស្ស៊ី បារាំង អេស្ប៉ាញ អារ៉ាប់ ជប៉ុន អាល្លឺម៉ង់ ដែលបកប្រែដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រនិងឯកសារមជ្ឈិមបក្សកុម្មុយនិស្តចិន បានចេញផ្សាយជាផ្លូវការនាពេលថ្មីៗនេះ ដោយទីភ្នាក់ងារបោះពុម្ពផ្សាយ បកប្រែនិងនិពន្ធសៀវសៅនៃមជ្ឈិមបក្សកុម្មុយនិស្តចិន។
សូមបញ្ជាក់ថា ការចេញផ្សាយនៃសៀវភៅអំពីសុន្ទរកថាសំខាន់ៗជាពហុភាសានេះ អាចជួយឱ្យប្រិយមិត្តអ្នកអានទាំងជាតិនិងអន្តរជាតិទទួលបានការយល់ដឹងថែមមួយកម្រិតទៀត ចំពោះប្រវត្តិសាស្ត្រដ៏រុងរឿងនិងសមិទ្ធផលដ៏មហស្ចារ្យដែល បក្សកុម្មុយនិស្តចិនបានរួមសាមគ្គីនិងដឹកនាំប្រជាជនចិនធ្វើការខិតខំតស៊ូ ដែលបានបង្កើតជាស្មារតីបង្កើតបក្សដ៏មហស្ចារ្យ បានបង្កើតជាមាគ៌ាថ្មីដ៏ទំនើបដែលមានលក្ខណៈពិសេសរបស់ចិន ក៏ដូចជារូបមន្តថ្មីនៃអរិយធម៌មនុស្សជាតិ ដែលបានផ្សព្វផ្សាយពីគុណតម្លៃរួមសម្រាប់មនុស្សជាតិទាំងមូល ស្តីពី សន្តិភាព អភិវឌ្ឍន៍ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីភាពជាដើម ដែលប្រកបដោយសារៈសំខាន់ខ្លាំង៕